ភ្ញៀវទេសចរអន្តរជាតិទស្សនាកេរដំណែលប្រវត្តិសាស្ត្រវិមាន ប្រធានរដ្ឋ នៅពេលមកដល់ Ha Noi។ រូបថត៖ Thanh Tùng - TTXVN
អាស្រ័យដោយមានគោលនយោបាយទិដ្ឋាការដ៏បើកចំហ និងសកម្មភាពជំរុញ ផ្សព្វផ្សាយទេសចរណ៍ប្រកបដោយប្រសិទ្ធភាពនោះ ផ្នែកទេសចរណ៍វៀតណាមបាន ទទួលភ្ញៀវទេសចរអន្តរជាតិជិត ១០,៧ លាននាក់ក្នុងឆមាសទី ១ ឆ្នាំ២០២៥ ដែល សម្រេចបានប្រហែល ៥០% នៃគោលដៅកំណើនពេញមួយឆ្នាំ។ ក្នុងខែមិថុនាឆ្នាំ ២០២៥ ចំនួនភ្ញៀវអន្តរជាតិសម្រេចបានជិត ១,៥ លាននាក់ កើនឡើង ១៧% ធៀប នឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤។ ចំនួនភ្ញៀវអន្តរជាតិសរុបដែលមកកាន់វៀតណាម ក្នុងឆមាសទីមួយនៃឆ្នាំ ២០២៥ កើនឡើង ២០,៧% ធៀបនឹងរយៈពេលដូចគ្នាកាល ពីឆ្នាំមុន។
ទាក់ទងនឹងទីផ្សារភ្ញៀវអន្តរជាតិ ប្រទេសចិនបន្តនាំមុខគេជាមួយនឹងចំនួន ភ្ញៀវទេសចរ ២,៧ លាននាក់ (ស្មើនឹង ២៥,៦%) បន្ទាប់មកគឺប្រទេសកូរ៉េខាងត្បូង ដោយមានភ្ញៀវចំនួនចំនួន ២,២ លាននាក់ (២០,៧%)។
ក្នុងរយៈពេល៦ខែកន្លងមកនេះ នាយកដ្ឋានទេសចរណ៍ជាតិបានសម្របសម្រួល ជាមួយអង្គភាពនានា អនុវត្តន៍ប្រកបដោយជោគជ័យនូវសកម្មភាពផ្សព្វផ្សាយវប្បធម៌ និងជំរុញទេសចរណ៍ជាច្រើននៅអឺរ៉ុប អាស៊ី និងលើផ្លាតហ្វមឌីជីថល រួមចំណែកលើក កម្ពស់ភាពទាក់ទាញរបស់ទេសចរណ៍វៀតណាមលើឆាកអន្តរជាតិ៕