កំពង់ផែអន្តរជាតិកាយម៉ែប - ធីវ៉ាយ (Cai Mep – Thi Vai) (បារៀ - វូងតាវ)
នាវា MSC ALEXANDRA មានចំណុះ១៦៥,៩០៨តោន ប្រវែង៣៦៥,៥ម៉ែត្រ ចូលចត់នៅកំពង់ផែ SSIT ដើម្បីរំដោះទំនិញជិត១២.០០០ TEU។
កំពង់ផែអន្តរជាតិកាយម៉ែប - ធីវ៉ាយ (Cai Mep – Thi Vai) (បារៀ - វូងតាវ(Ba Ria –Vung Tau)) ជាកំពង់ផែមួយក្នុងចំណោមកំពង់ផែពិសេសទាំងពីររបស់វៀតណាម នាបច្ចុប្បន្ន (រួមនឹងកំពង់ផែអន្តរជាតិហាយផុង- Hai Phong) មានតួនាទីជាកំពង់ផែច្រកចេញចូលតំណភ្ជាប់ការដោះដូរទំនិញតាមផ្លូវទឹកនៃបណ្តាខេត្តនៅទិសខាងត្បូង និងជាកំពង់ផែដឹកជញ្ជូនអន្តរជាតិចំណុះធំ ជួយកាត់បន្ថយពេលវេលាដឹកជញ្ជូនទំនិញនាំចេញ នាំចូល រវាងវៀតណាម និង ប្រទេសនានាលើពិភពលោក។
ស្ថិតនៅច្រកទន្លេធីវ៉ាយ (Thi Vai) និង ទន្លេកាយម៉ែប (Cai Mep) កំពង់ផែអន្តរជាតិកាយម៉ែប - ធីវ៉ាយ (Cai Mep – Thi Vai) ជាបណ្ដុំកំពង់ផែសមុទ្រទឹកជ្រៅ ចំណុះទីរួមខេ្តតភូមី (Phu My) ខេត្តបារៀ - វូងតាវ (Ba Ria – Vung Tau) ដោយមានប្រវែងសរុបជាង១៦គីឡូម៉ែត្រ។ បានដាក់ឱ្យដំណើរការជាផ្លូវការនៅខែមករា ឆ្នាំ២០១១ កំពង់ផែកាយម៉ែប - ធីវ៉ាយ (Cai Mep – Thi Vai) មានលទ្ធភាពផ្តល់ជូនអតិថិជន នូវសេវាកម្មកំពង់ផែ container ស្តង់ដារអន្តរជាតិ។
នាវា COSCO SHIPPING ROSE ចូលចត់កំពង់ផែកាយម៉ែប - ធីវ៉ាយ (Cai Mep – Thi Vai) ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣។
ជាមួយគន្លងនាវាដែលមានជម្រៅអវិជ្ជមាន១៤ម៉ែត្រ ជម្រៅនៅតំបន់កំពង់ផែអវិជ្ជមាន១៦,៨ម៉ែត្រ និង កន្លែងបង្វែនាវាទូលាយ៥០០ម៉ែត្រ កំពង់ផែជាទីកន្លែងដឹកជញ្ជូនទំនិញដោះដូរងាយស្រួល រវាងវៀតណាម និង ប្រទេសនានាលើពិភពលោក ជាពិសេសសមស្រប់បម្រើនាវាចំណុះធំ ឡើងទៅដល់ ១៦០.០០០ DWT (ប្រហាក់ប្រហែល ១៤.០០០TEU)។
ជាមួយនឹងសម្ភារៈ និង ឧបករណ៍ទំនើប រួមមានស្ពានតំណ៨៩០ម៉ែត្រចំនួន៣ កំពង់សាឡាងប្រវែង២៧០ម៉ែត្រចំនួន៣ ឆ្នេរ container ទូលាយ៥៥ហិកតា ដោយមានចំណុះជិត៥១.៥០០ TEU ម៉ាស៊ីនស្ទូច STS ចំនួន១០ ម៉ាស៊ីនស្ទូចនៅឆ្នេរ ចំនួន២២ ម៉ាស៊ីនស្ទូចឯកទេសសម្រាប់សាឡាងចំនួន៣ រថយន្តក្បាលអូសចំនួន៧៦ ម៉ាស៊ីនលើកទំនិញចំនួន៥ និង ឧបករណ៍លើកដាក់ទំនិញចំនួន៥ កំពង់ផែអាចទទួលបាននាវាជំនាន់ទំនើបបំផុតលើពិភពលោកនាបច្ចុប្បន្ន ជួយកាត់បន្ថយពេលវេលាយ៉ាងច្រើន ក្នុងការដឹកជញ្ជូនទំនិញនាំចេញ នាំចូល រវាងតំបន់ភូមិភាគខាងត្បូង និង ប្រទេសនានា ដោយមិនចាំបាច់ចូលចត់នៅប្រទេសសិង្ហបូរី ដូចកាលពីមុន។
ដោយបានឃើញនូវសក្តានុពលដ៏ធំនៃកំពង់ផែកាយម៉ែប - ធីវ៉ាយ (Cai Mep – Thi Vai) ខេត្តបារៀ - វូងតាវ (Ba Ria – Vung Tau) ក្រសួងដឹកជញ្ជូនឯកភាពនូវគោលដៅ សហការ និង ប្រមូលផ្តុំគ្រប់ការវិនិយោគ អភិវឌ្ឍប្រព័ន្ធកំពង់ផែសមុទ្រនេះ ឱ្យក្លាយជាកំពង់ផែច្រកចេញចូល កំពង់ផែដឹកជញ្ជូនអន្តរជាតិលំដាប់ពិសេសនៃជាតិ។ តាមទិសដៅអភិវឌ្ឍនៃមូលដ្ឋាន វិស័យកំពង់ផែសមុទ្រ និង ភស្តុភា នឹងបានអភិវឌ្ឍឱ្យក្លាយជាវិស័យសេដ្ឋកិច្ចមុខស្រួចស្នូលនៃខេត្ត ផ្សារភ្ជាប់នឹងធានាការពារជាតិ សន្តិសុខសមុទ្រ។
នៅអនាគតមិនឆ្ងាយ គម្រោងហេដ្ឋារចនាសម្ពន្ធគមនាគមន៍ធំ បាន និង កំពុងបានមូលដ្ឋានជិតខាងពង្រាយអនុវត្ត ដូចជាផ្លូវល្បឿនលឿនបេនឡឹក - ឡុងថាញ (Ben Luc – Long Thanh) យ៉ូវយ៉ី - ផានថៀត (Dau Giay – Phan Thiet) ផ្លូវល្បឿនលឿនបៀនហ្វ័រ - វូងតាវ (Bien Hoa – Vung Tau) ព្រលានយន្តហោះអន្តរជាតិឡុងថាញ (Long Thanh)។ល។ នឹងចូលរួមជំរុញខ្លាំងក្លានូវមុខងារធ្វើអាជីវកម្មទំនិញនៃបណ្ដុំកំពង់ផែកាយម៉ែប - ធីវ៉ាយ (Cai Mep – Thi Vai) តាមរយៈនោះនឹងក្លាយជាកំពង់ផែដឹកជញ្ចូនសំខាន់ ប្រសិទ្ធភាព និង លំដាប់អន្តរជាតិ ទន្ទឹមនឹងនោះ នឹងបញ្ជាក់ពីតួនាទីកំពង់ផែសមុទ្រវៀតណាម នៅលើផែនទីនាវាចរណ៍ពិភពលោក៕
នាវាយក្ស container M/V OOCL ចំណុះ២៤.១៨៨ TEU នៃក្រុមហ៊ុននាវា OOCL ក្នុងដំណើរដំបូងតភ្ជាប់នឹងទ្វីបអាស៊ី និង អ៊ឺរ៉ុប។
អត្ថបទ៖ សើនងៀ រូបថត៖ ហ្វិញសឺន
ប្រែសម្រួល៖ រីកើង