ព័ត៌មាន

កំណើនសេដ្ឋកិច្ចរបស់វៀតណាមមានសញ្ញាវិជ្ជមាន

 នាពេល​កន្លងទៅ អង្គការអន្តរជាតិជាច្រើន​បានប្រកាសរបាយការណ៍​ព្យាករណ៍ ស្ដីពី​កំណើន​សេដ្ឋកិច្ច​របស់​វៀត​ណាម​។
 
ក្នុង​របាយការណ៍បច្ចុប្បន្នកម្មសេដ្ឋកិច្ចនៅតំបន់អាស៊ីបូព៌ា-ប៉ាស៊ីហ្វិក ធនាគារពិភពលោក (WB) បាន​វាយ​តម្លៃថា​ កំណើនសេដ្ឋកិច្ចក្នុងរយៈពេលមធ្យមរបស់វៀតណាមនឹងបន្តបានលើកស្ទួយថែមទៀត អាស្រ័យ​ដោយ​ការ​ស្ដារ​ឡើង​វិញនៃសេដ្ឋកិច្ចសកលក៏ដូចជាកា​រអនុវត្តកំណែទម្រង់ក្នុង​ប្រទេសទៀត​ផង។ ខឿន​សេដ្ឋកិច្ច​វៀត​ណាម​នឹងទទួល​បានកំណើនដ៏រឹងមាំ​ អាស្រ័យ​ដោយ​ការសន្យា​របស់​រដ្ឋាភិបាល​ស្ដីពីការ​រក្សាស្ថិរ​ភាព​ម៉ាក្រូ​សេដ្ឋកិច្ច​និងកំណើន​ក្នុងតំបន់សេដ្ឋកិច្ចឯកជ​ន។ គោល​នយោបាយ​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​វៀត​ណាម​បន្តផ្ដោត​ទៅលើការ​កែទម្រង់​ ដោយកាត់បន្ថយតួនាទីរ​បស់រដ្ឋក្នុងខឿនសេដ្ឋកិច្ច កែលំអប​រិយាកាសធុរកិច្ច​ និង​បើក​ទ្វារ​ទីផ្សារ​ដើម្បី​ទាក់ទាញ​វិនិយោគិន។
 
​លោក Eric Sidgwick នាយកធនាគារជាតិ (ADB) ប្រចាំនៅវៀតណាមបានវាយតម្លៃថា នាពេលកន្លងទៅ សេដ្ឋកិច្ច​របស់វៀតណា​មទទួលបានកំណើនលើគ្រប់វិស័យ៖​ កសិកម្ម ឧស្សាហកម្ម និងសេវាកម្ម។ ក្នុង​នោះ ចលករ​​ស្នូល​នៃកំណើន​សេដ្ឋកិច្ច​នោះគឺ​វិស័យ​ផលិតកម្ម​កែច្នៃ​។ យល់ស្របជាមួយកា​រវាយ​តម្លៃនេះ លោក ​Nguyen Minh Cuong​ អ្នកជំនាញ​សេដ្ឋកិច្ចនៃ ADB បានចាត់​ទុក​ថា៖ “ស្ថានភាព​សេដ្ឋកិច្ច​នៅវៀត​ណាម​មា​ន​សញ្ញា​ដ៏​វិជ្ជមាន​ជាច្រើន​។ ល្បឿនកំណើនទទួលបាន៧,១​%។ នេះជាកម្រិតខ្ពស់បើប្រៀបធៀបនឹងតំប​ន់ទាំង​មូល។ តាមការ​ព្យាករណ៍​របស់​ ADB ថា នាឆ្នាំ២​០១៩ វៀតណាមទទួលបានកំណើ​នសេដ្ឋកិច្ច​ប្រមាណ​៦,៨%។ នេះជា​​លទ្ធផល​គួរ​អោយ​កត់​សម្គាល់​ក្នុង​បរិបទនា​បច្ចុប្បន្ន”។
 
អ្នក​ជំនាញសេដ្ឋកិច្ច ADB ក៏បានចាត់ទុកថា នាពេលកន្លងទៅ ការ​ដែល​ក្រសួង​និង​ស្ថាប័ន​ជាច្រើន​របស់​វៀត​ណាម​បានជំរុញ​ខ្លាំងនូវការជួយសម្រួលដល់បែបបទរ​ដ្ឋបាលនោះ គឺសញ្ញាដ៏វិជ្ជមាន​មួយ ដោយ​សារ​តែវាបាន​សរអោយ​ឃើញ​ថា ស្ថាប័នគ្រប់គ្រងរដ្ឋបានរួមចំ​ណែកបង្កលក្ខណៈងាយស្រួលសម្រា​ប់ការ​ធ្វើអាជីវកម្ម ជាពិសេស​គឺចំពោះ​សហគ្រាស​ខ្នាតតូចនិងមធ្យម និងសហគ្រា​សប​រទេស៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top