ទេសចរណ៍

កេរដំណែលប្រវត្តិសាស្ត្រ វ៉ាន់មៀវ (Van Mieu) ភ្លឺចែងចាំងដោយភ្លើងពណ៌ចម្រុះ នៅពេលយប់

ដំណើរកម្សាន្តនាពេលយប់ "ភាពថ្លៃថ្នូរនៃការសិក្សា" នៅកេដំណែល​ប្រវត្តិសាស្ត្រ វ៉ាន់មៀវ - ក្វឹក​ទឺយ៉ាម (Van Mieu – Quoc Tu Giam) សាកលវិទ្យាល័យជាតិដំបូង​គេ​បង្អស់ នៅប្រទេសវៀតណាម ដែលនាំមកជូនភ្ញៀវទេសចរ នូវដំណើរស្វែងរកប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏ពិសេសមួយ។ 

ដំណើរកម្សាន្តនាពេលយប់ "ភាពថ្លៃថ្នូរនៃការសិក្សា" នៅកេដំណែល​ប្រវត្តិសាស្ត្រ វ៉ាន់មៀវ - ក្វឹក​ទឺយ៉ាម (Van Mieu – Quoc Tu Giam) សាកលវិទ្យាល័យជាតិដំបូង​គេ​បង្អស់ នៅប្រទេសវៀតណាម ដែលនាំមកជូនភ្ញៀវទេសចរ នូវដំណើរស្វែងរកប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏ពិសេសមួយ។ នេះគឺជាឧទាហរណ៍ដ៏រស់រវើកមួយនៃការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការធ្វើ​បរិវត្តកម្មឌីជីថល នវានុវត្តន៍ និងការអភិវឌ្ឍវប្បធម៌យ៉ាងសកម្មស្រប តាមសេចក្តីសម្រេចលេខ 57-NQ/TW និងសេចក្តីសម្រេចលេខ 80-NQ/TW របស់អង្គភាពវប្បធម៌មួយនៅក្នុងរដ្ឋធានី។

ភាពពិសេសប្លែកមួយនៃកេរដំណែលប្រវត្តិសាស្ត្រ វ៉ាន់មៀវ - ក្វឹកទឺយ៉ាម (Van Mieu – Quoc Tu Giam)  គឺ ពេលវេលា ដែល​ភ្ញៀវទេសចរឈានចូលទៅក្នុងបរិវេណសិលាចរឹកឆ្លាប់ឈ្មោះបណ្ឌិត ភ្ញៀវទស្សនាអាចគយគន់អណ្តូង ធៀនក្វាង (Thien Quang) ដ៏អស្ចារ្យ ដែលត្រូវបានបំភ្លឺដោយភ្លើងពណ៌ចម្រុះ ជាមួយនឹងនិមិត្តរូប ខ្វេ វ៉ាន់កាក (Khue Van Cac) ឆ្លុះបញ្ចាំងនៅលើផ្ទៃបឹង។ រូបថត៖ កុងដាត / VNP
ទេសភាពនៃកេរដំណែលប្រវត្តិសាស្ត្រ វ៉ាន់មៀវ - ក្វឹកទឺយ៉ាម (Van Mieu – Quoc Tu Giam)  លេចចេញ ក្នុង ពេលយប់ ដោយសារបច្ចេកវិទ្យាភ្លើងបំភ្លឺទំនើប។រូ បថត៖ កុងដាត / VNP

ចាប់ពីពេលដែលអ្នកទស្សនាដើរឆ្លងកាត់ទ្វារ វ៉ាន់មៀវម៉ុន (Van Mieu Mon) ដែលជាច្រកទ្វារសំខាន់នៃកេរដំណែល​ប្រវត្តិសាស្ត្រ ពួកគេត្រូវបានចូលទៅក្នុងពិភពវេទមន្តនៃពន្លឺ និងសំឡេង។ នៅក្នុងមណ្ឌល ញ៉ឹប​ដាវ (Nhap Dao) ពណ៌ភ្លឺចែងចាំងលាយឡំជាមួយសំឡេងស្រទន់ បង្កើត​បទតន្ត្រីពិរោះ បើកចេញ​ដំណើរការស្វែងយល់ដ៏ចាប់ចិត្ត។ តាមបណ្តោយផ្លូវពីទ្វារសំខាន់ទៅទ្វារ ដាយទ្រុង (Dai Trung) អក្សរទាំងបួន "ភាពថ្លៃថ្នូរនៃការសិក្សា" ត្រូវបានរៀបចំ ដូចជាឃ្លានឆ្លងឆ្លើយបុរាណ ដែលរំលឹកអំពី ផ្លូវនាំទៅកាន់កំពូលនៃចំណេះដឹងសម្រាប់ប្រជាជនវៀតណាមបុរាណ។

ពេលចូល និង​ឆ្លងកាត់ច្រកទ្វារធំនៃកេរដំណែលប្រវត្តិសាស្ត្រ វ៉ាន់មៀវ - ក្វឹកទឺយ៉ាម (Van Mieu – Quoc Tu Giam)   ភ្ញៀវទេចរនឹងជ្រមុជខ្លួននៅក្នុងលំហមួយ ដែលពោរពេញទៅដោយសំឡេងស្រទន់ៗ និងពណ៌ស្រាល នៅក្នុងមណ្ឌល ញ៉ឹប​ដាវ (Nhap Dao)។ រូបថត៖ កុងដាត/ VNP
ពេលដើរឆ្លងកាត់ច្រកទ្វារដាយទ្រុង (Dai Trung) មនុស្សជាច្រើននឹងភ្ញាក់ផ្អើលជាមួយនឹងពន្លឺ ដែលចេញពីបង្អួចសៅឃឿ (Sao Khue) នៅលើ ខ្វេវ៉ាន់កាក (Khue Van Cac) ដែលចាំងដោយផ្ទាល់ទៅលើដំបូលនៃច្រកទ្វារដាយទ្រុង (Dai Trung) ដូច្នេះលេចធ្លោរូបភាពត្រីគាល់នឹងថូ។ នៅពេលយប់ ខ្វេវ៉ាន់កាក (Khue Van Cac) មើលទៅដូចជាបង្គោលភ្លើងហ្វារនៃចំណេះដឹង ដែលពន្លឺតំណាងឱ្យប្រាជ្ញា និងការត្រាស់ដឹង។

ចំណុចលេចធ្លោមួយគួរឱ្យចាប់អារម្មណ៍បំផុត នៃដំណើរកម្សាន្តនេះគឺតំបន់ជុំវិញបរិវេណសិលាចរឹកឆ្លាប់ឈ្មោះបណ្ឌិត និងអណ្តូង ធៀនក្វាង (Thien Quang) ។ បន្ទះភ្លើង LED ពណ៌ពីរដ៏ស្រស់ស្អាតរត់ជុំវិញគែមអណ្តូង ដោយឆ្លុះបញ្ចាំងទៅលើផ្ទៃទឹក បង្កើតជាទិដ្ឋភាពភ្លឺចែងចាំងដែលកម្រឃើញនៅពេលថ្ងៃ។ ដើមឈើជុំវិញសួនច្បារ ត្រូវបានបំភ្លឺដោយពណ៌ ដែលផ្លាស់ប្តូរជាបន្តបន្ទាប់ ធ្វើឱ្យលំហទាំងមូលមានមន្តអាគម និងនាំអ្នកទស្សនាចូលទៅក្នុងការចងចាំដែលទាំងពិត និងក្នុងសុបិន ដែលរំលឹកដល់សួនច្បារអ្នកប្រាជ្ញបុរាណ។

មណ្ឌល ដាយថាញ់ (Dai Thanh) ឬគេស្គាល់ថាជា​​ មណ្ឌលបាយឌឿង (Bai duong) គឺជាកន្លែងតាំងពិព័រណ៍សំខាន់នៃវ៉ាន់មៀវ - ក្វឹកទឺយ៉ាម (Van Mieu – Quoc Tu Giam)   ។ ប្រវត្តិនៃការបង្កើត និងការអភិវឌ្ឍនៃកន្លែងបណ្តុះបណ្តាលទេពកោសល្យនេះសម្រាប់ប្រទេស អស់រយៈពេលជិត ៨០០ ឆ្នាំ ក្រោមសម័យសក្តិភូមិ តាមរចនាបថរចនាសហសម័យ ដែលត្រូវបានបង្ហាញ តម្លៃប្រពៃណី បាន​បណ្តុះបណ្តាលឥស្សរជនល្បីៗរាប់ពាន់នាក់ សម្រាប់ប្រទេសវៀតណាម។ រូបថត៖ កុង​ដាត / VNP
ការបង្ហាញឡើងវិញនូវទដ្ឋភាពថ្នាក់រៀន ជាមួយគ្រូបង្រៀន និងសរសេរអក្សរផ្ចង់។ រូបថត៖ កុង​ដាត / VNP
លោកស្រី Chi Baik ភ្ញៀវទេសចរមកពីប្រទេសអូស្ត្រាលី បាននិយាយថា “ខ្ញុំបានធ្វើដំណើរទៅកាន់កន្លែងជាច្រើន ជុំវិញពិភពលោក ប៉ុន្តែខ្ញុំតែងតែទៅទស្សនានៅពេលថ្ងៃ។ នេះជាលើកដំបូង ដែលខ្ញុំបានទស្សនានៅពេលយប់ ហើយខ្ញុំពិតជាចូលចិត្តណាស់។ នៅពេល​ដែលខ្ញុំបានសរសេរអក្សរផ្ចង់ដោយប្រើបច្ចេកវិទ្យាការពិតនិម្មិត ខ្ញុំសប្បាយ និងគួរឱ្យចាប់អារម្មណ៍ណាស់។ វាផ្តល់ឱ្យខ្ញុំនូវអារម្មណ៍ប្រាកដនិយម ដូចជាខ្ញុំពិតជាកំពុងកាន់ប៊ិច និងសរសេរ”។
មណ្ឌលបាយឌឿង (Bai duong) តែងតែរៀបចំការតាំងពិព័រណ៍ តាមប្រធានបទស្តីពី ការសិក្សា និងអក្សរ ផ្ចង់ផងដែរ។ រូបថត៖ កុង​ដាត / VNP

យោងតាមលោក លេ ស្វឹន​គៀវ (Le Xuan Kieu) នាយក​មជ្ឈមណ្ឌលសកម្មភាពវប្បធម៌ និងវិទ្យាសាស្ត្រនៃកេរដំណែល វ៉ាន់មៀវ - ក្វឹកទឺយ៉ាម (Van Mieu – Quoc Tu Giam) កម្មវិធីទស្សនា នាពេលយប់ ត្រូវបានរចនាឡើង ដើម្បីផ្តល់ជូនប្រជាជនហាណូយ និងភ្ញៀវទេសចរនូវរូបរាងថ្មីទាំងស្រុង របស់កេរដំណែលប្រវត្តិសាស្ត្រ។ ក្រោមពន្លឺសិល្បៈ សម្ព័ន្ធស្ថាបត្យកម្ម និងលំហបេតិកភណ្ឌ កាន់តែភ្លឺស្វាង និងគួរឱ្យចាប់អារម្មណ៍ខណៈពេលដែលនៅតែរក្សាបាននូវភាពទាក់ទាញបុរាណ និងភាពថ្លៃថ្នូរនៃសកលវិទ្យាល័យដំបូង ក្រោមរបបរាជានិយមវៀតណាម។ 

ចំណុចចុងក្រោយ និងរំពឹងទុកបំផុតនៃដំណើរទាំងមូលគឺការបញ្ចាំងផែនទី 3D នៃ "ភាពថ្លៃថ្នូរនៃការសិក្សា" នៅក្នុ​ងទីធ្លា ថាយហក (Thai Hoc)។ ផ្នែកខាងមុខទាំងមូលនៃសាលធំ ត្រូវបានផ្លាស់ប្តូរទៅជាអេក្រង់យក្ស ដែលជាទីបញ្ចាំងយ៉ាងច្បាស់លាស់អំពីរឿងរ៉ាវនៃការប្រឡង អ្នកប្រាជ្ញ ឆន្ទៈក្នុងការរៀនសូត្រ សេចក្តីប្រាថ្នាសម្រាប់ភាពជោគជ័យ រូបភាពនៃត្រីគល់រាំងដែលប្រែក្លាយទៅជានាគ និងបញ្ហាប្រឈម ដើម្បីយកឈ្នះចំណេះដឹង។ មិនត្រឹមតែជាផលិតផលទេសចរណ៍ពេលយប់ដ៏ពិសេសមួយប៉ុណ្ណោះទេ ដំណើរកម្សាន្តពេលយប់ វ៉ាន់មៀវ - ក្វឹកទឺយ៉ាម (Van Mieu – Quoc Tu Giam) ក៏ជាសក្ខីភាព​ ធ្វើឱ្យបេតិកភណ្ឌមានភាពថ្មីប្លែកដោយបច្ចេកវិទ្យាទំនើប នាំប្រវត្តិសាស្ត្រចេញពីទំព័រសៀវភៅ មកជិតខិតដល់សាធារណជន។

ផ្នែកខាងមុខនៃសាលធំនៅលើទីធ្លា ថាយហក (Thai Hoc) ត្រូវបានក្លាយជាអេក្រង់យក្ស ដែលអនុញ្ញាតឱ្យភ្ញៀវទេសចរស្វែងយល់ពីតម្លៃដ៏ល្អឥតខ្ចោះបំផុតនៃការសិក្សារបស់ប្រជាជនវៀតណាម។ រូបថត៖ កុង​ដាត / VNP
ភ្ញៀវទេចរក៏នឹងឆ្លងបទពិសោធន៍នូវការពិតនិម្មិតផងដែរ ជ្រមុជខ្លួននៅក្នុងពិភពលោកថ្មីមួយ។ នៅទីនោះ បុគ្គលម្នាក់ៗ អាចបង្កើតស្នាដៃសិល្បៈសរសេរអក្សរផ្ចង់ ឬគូរស្នាមគំនូរ និងរូបភាពផ្កាយភ្លឺចែងចាំងលើផ្ទៃមេឃ។ រូបថត៖ កុង​ដាត / VN
យុវនារី ផាម​ ឡាន​ហឿង (Pham Lan Huong) ជាភ្ញៀវទេសចរម្នាក់ បានចែករំលែកថា៖ «វ៉ាន់មៀវ - ក្វឹកទឺយ៉ាម (Van Mieu – Quoc Tu Giam)    នាពេលយប់មានសម្រស់ខុសគ្នាខ្លាំង។ ទន្ទឹម​នឹងការទទួលបានបទពិសោធន៍ពេញលេញ ក្នុងលំហវប្បធម៌នៅទីនេះ សុទ្ធតែនាំមកជូនខ្ញុំមិនត្រឹមតែជារូបភាពស្អាតៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមោទនភាព ចំពោះប្រពៃណីចូលចិត្តការសិក្សា វប្បធម៌ និងតម្លៃចីរភាពនៃជនជាតិវៀតណាមផងដែរ»៕

កម្មវិធីទេសចរណ៍ នាពេល​យប់  វ៉ាន់មៀវ - ក្វឹកទឺយ៉ាម (Van Mieu – Quoc Tu Giam) បើកទ្វារនៅថ្ងៃពុធ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ រឿងសប្តាហ៍ ចាប់ពីម៉ោង ១៨ និង​ ៣០ ដល់ ម៉ោង ២១ និង​ ៣០ ។ តម្លៃសំបុត្រ៖ មនុស្សធំ ១៩៩ ០០០ ដុង, កុមារ ១៤៩ ០០០ ដុង​។


អត្ថបទ៖ ង៉ឹនហា រូបថត៖ កុងដាត / VNP


top