កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុង Cam Ranh ខេត្ត Khanh Hoa កងទ័ពជើងទឹកបានរៀបចំសន្និសីទបូកសរុបនិងដក បទពិសោធន៍ពីការអនុវត្តកម្មវិធី "Truong Sa បៃតង" ដំណាក់កាល ២០២១-២០២៤ និងអនុវត្តន៍ភារដំណាក់កាល ២០២៥-២០២៧។
ទិដ្ឋភាពនៃសន្និសីទ។ រូបថត៖ TTXVN
កម្មវិធី "Truong Sa បៃតង" ត្រូវបានបញ្ជាការកងទ័ពជើងទឹក ដាក់ពង្រាយអនុវត្តន៍ចាប់តាំងពីឆ្នាំ ២០២១មក។ ក្នុងដំណាក់កាល ២០២១-២០២៤ ដើមឈើប្រហែល ៩០.០០០ដើម ត្រូវបានដាំនៅលើកោះ Truong Sa។ ក្នុងដំណាក់កាលឆ្នាំ ២០២៥-២០២៧ បញ្ជាការដ្ឋានកងទ័ពជើងទឹកភូមិភាគទី៤ បានកៀងគរការឧបត្ថម្ភដើមឈើជាង ៥០ម៉ឺនដើម ដើម្បី “Truong Sa បៃតង”; ពង្រីកផ្ទៃដីដាំដើមឈើ និងបណ្តុះកូនឈើលើកោះ។ កងទ័ពជើងទឹកបានអំពាវនាវយ៉ាងសកម្មដល់បណ្តាមូលដ្ឋាន ទីភ្នាក់ងារ និងអាជីវកម្មទូទាំងប្រទេស ផ្សព្វផ្សាយនិងកៀងគររាល់ប្រភពធនធាន ជាពិសេសសម្ភារៈសម្រាប់ដាំដុះនិងថែទាំដើមឈើ ដូចជាដីមានជីជាតិ ជី បច្ចេកវិទ្យា ដាក់ពង្រាយគំរូល្អនិងច្នៃប្រឌិត ដើម្បីកសាងទេសភាពបៃតងនិងស្អាតនៅលើកោះ។
ក្នុងសន្និសីទនេះ ឧត្តមនាវីឯក Nguyen Dinh Hung អគ្គមេបញ្ជាការរងកងទ័ពជើងទឹកបានអះអាងថា កម្មវិធី “Truong Sa បៃតង” មិនត្រឹមតែនាំមកនូវតម្លៃខាងសម្ភារៈនិងស្មារតីប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីមនោសញ្ចេតនា និងការទទួលខុសត្រូវរបស់ប្រទេសទាំងមូលចំពោះការការពារអធិបតេយ្យភាពកោះសមុទ្រ និងខ្ពង់រាបបាតសមុទ្រដ៏ពិសិដ្ឋនៃមាតុភូមិ; ស្នើឲ្យតំបន់លេខ៤ បន្តសម្របសម្រួលជាមួយស្ថាប័ន អង្គភាព និងសហគ្រាសអនុវត្តប្រកបដោយជោគជ័យនូវគោលដៅដែលបានកំណត់ រួមចំណែកកសាង Truong Sa កាន់តែបៃតង និងស្រស់ស្អាត៕