
មេដឹកនាំ Kim Jong-un តាមដានការសាកល្បងកាំជ្រួចមីស៊ីលមួយរបស់ប្រទេសនេះ
(រូបថត៖Yonhap/TTXVN)
នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូង លោក Kim Min-seok បានឲ្យដឹងថា ស.ប.ប កូរ៉េអាចដំណើរការសាកល្បងបាញ់កាំជ្រួចមីស៊ីល ឆ្លងទ្វីបដោយមិនជូនដំណឹងជាមុន ប៉ុន្តែរហូតដល់ពេលនេះ ព្យុងយ៉ាងមិនទាន់ ប្រកាសអំពីតំបន់ហាមឃាត់នាវានៅសមុទ្រ ដើម្បីត្រៀមរៀបចំឲ្យការបាញ់កាំជ្រួច នេះនៅឡើយ។ លោក Kim Min-seok ក៏បានដាសតឿនស.ប.បកូរ៉េមិនដំណើរការសកម្ម ភាពដូច្នេះ។ លោកបានសង្កត់ធ្ងន់ថា ប្រសិនបើអនុវត្តន៍ការបាញ់កាំជ្រួចមីស៊ីល ព្យុងយ៉ាងនឹងរំលោភបំពានទៅលើសេចក្ដីសំរេចចិត្តនានារបស់ក្រុមប្រឹក្សាសន្តិ សុខអ.ស.ប ហើយបង្ខំឲ្យកូរ៉េខាងត្បូង សហការជាមួយអាមេរិកដើម្បីមានវិធាន ការឆ្លើយតបតរួម។ សេចក្ដីប្រកាសរបស់លោក Kim Min-seok ត្រូវបានបញ្ចេញមួយថ្ងៃក្រោយពីពេលទីភ្នាក់ងារសារព័ត៌មាន Kyodo ស្រង់ប្រភពព័ត៌មាន នៃរដ្ឋាភិបាលជប៉ុនឲ្យដឹងថាស.ប.បកូរ៉េអាចកំពុងត្រៀមរៀបចំបាញ់កាំជ្រួចមីស៊ីលឆ្លងទ្វីបពីតបន់ប៉ែកពាយ័ព្យប្រទេសនេះ។ ប្រភពព័ត៌មានបានស្រង់ការវិភាគនូវរូបថតពីផ្កាយរណបដែលត្រូវបានអនុវត្តន៍ ក្នុងប៉ុន្មានថ្ងៃកន្លងទៅ ហើយព្រមានថាការបាញ់កាំជ្រួចនេះ អាចប្រព្រឹត្តទៅយ៉ាងឆាប់បំផុតក្នុងរយៈពេល១សប្ដាហ៍៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម