កូរ៉េខាងត្បូងនិងអាមេរិកចាប់ផ្តើមធ្វើសមយុទ្ធ Dong Maeng
នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ កងទ័ពកូរ៉េខាងត្បូង និងអាមេរិកបានចាប់ផ្តើមធ្វើសមយុទ្ធរួមថ្មី ដែលមានឈ្មោះថា Dong Maeng (សម្ព័ន្ធមិត្ត) ជំនួសឱ្យការធ្វើសមយុទ្ធនានិទាឃរដូវ ដែលហៅថា Key Resolve និង Foal Eagle ។
យោងតាមផែនការនេះ ការធ្វើសមយុទ្ធ Dong Maeng នឹងអូសបន្លាយរហូតដល់ថ្ងៃទី១២ ខែមីនា ដោយមានការចូលរួមពីបុគ្គលិក និងទាហានកូរ៉េខាងត្បូង និងកងកម្លាំងឈរជើងអាមេរិកប្រចាំនៅកូរ៉េខាងត្បូង និងមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិកផងដែរ។ ការធ្វើសមយុទ្ធនេះបានប្រព្រឹត្តទៅក្នុងបរិបទដែលរដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង លោក Jeong Kyeong-doo និងរដ្ឋមន្ត្រីការពារជាតិស្តីទីអាមេរិក លោក Patrick Shanahan កាលពីថ្ងៃទី២ ខែមីនា បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទ ដែលផ្តោតលើការបញ្ចប់ធ្វើសមយុទ្ធ Key Resolve និង Foal Eagle៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម