ព័ត៌មាន

កូរ៉េខាងត្បូងជួយឧបត្ថម្ភគាំទ្រយ៉ាងសកម្មក្នុងគម្រោងអភិវឌ្ឍន៍នៅវៀតណាម

ក្រសួងពាណិជ្ជកម្ម-ឧស្សាហកម្ម និងថាមពលកូរ៉េខាងត្បូងបានឲ្យដឹងថាកាលពីថ្ងៃទី ២ ខែឧសភា ឆ្នាំ២០១៨ ថា ប្រទេសនេះបានបង្កើតឡើងស្ថាប័នពិគ្រោះយោបល់ ដើម្បីជម្រុញការអនុវត្តបណ្តាគម្រោងអភិវឌ្ឍន៍ដ៏សំខាន់នៅ​វៀត​ណាមនិងអេមីរ៉ាតអារ៉ាប់រួម (UAE) បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in ទៅកាន់ប្រទេសទាំងពីរនេះ។

 កូរ៉េខាងត្បូងជួយឧបត្ថម្ភគាំទ្រយ៉ាងសកម្មក្នុងគម្រោងអភិវឌ្ឍន៍នៅវៀតណាម

ការបង្កើតស្ថាប័នពិគ្រោះយោបល់នេះមានគោលបំណងអនុវត្តគម្រោងសហប្រតិបត្តិការទ្វេភាគីនានា និង ផ្តល់​ជំនួយឧបត្ថម្ភក្នុងការអភិវឌ្ឍ ដែលបានពិភាក្សាក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅប្រទេសវៀតណាមនិង​អារ៉ាប់របស់ប្រធានាធិបតីកូរ៉េខាងត្បូងកាលពីខែមីនាកន្លងទៅ។ ដោយរំពឹងទុកថា វៀតណាមនឹងប្រកាស​ផែនការ សាងសង់ រោងចក្រថាមពលកំដៅ អគ្គិសនីថ្មី ដើម្បីឆ្លើយតបទៅនឹងតម្រូវការថាមពលដែល​កើន​ឡើងក្នុងប្រទេស ក្នុងនោះសម្ព័ន្ធក្រុមហ៊ុនអគ្គិសនីកូរ៉េខាងត្បូងនិងបណ្តាក្រុមហ៊ុនសំណង់ផ្សេងទៀតសុទ្ធ​តែ​មានបំណងចង់ចូលរួមផែនការនេះផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top