ចាប់ពីទសវត្សរ៍ទី ៣០ និង ៥០ នៃសតវត្សទី ២០ក្រុមរាំម៉ុងសាយ តោ និងនាគ ជាច្រើនបានបង្កើតឡើង នៅតំបន់ចើឡឹន (Cho Lon) នៃទីក្រុងហូជីមិញ (Ho Chi Minh) ដូចជា ញ៉ឹនងាឌឿង (Nhon Nghia Duong) លានងា (Lien Nghia) ថាញលាន (Thanh Lien) លានហ៊ឹវ (Lien Huu) ...។
ការសម្តែងរបាំដ៏ពិសេសមួយដែលធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំងចំពោះទស្សនិកជន ។ រូបថត៖ ថុង ហាយ/VNP
ទោះយ៉ាងណាក៏ដោយ ក្រុមរាំម៉ុងសាយ តោញ៉ឹនងាឌឿង (Nhon Nghia Duong) គឺជាក្រុមដែលមានវ័យចំណាស់ជាងគេ ហើយបានបង្រៀនមនុស្សជំនាន់ក្រោយនៃចំណង់ចំណូលចិត្តចំពោះរបាំម៉ុងសាយនិងសត្វតោ នៅទីក្រុងសាយហ្គន់ (Sai Gon) ។
កំណើតរបស់ក្រុមរាំម៉ុងសាយ តោ ញ៉ឹនងាឌឿង (Nhon Nghia Duong) វៀតណាមត្រូវបានផ្សារភ្ជាប់ជាមួយនឹងលោកគ្រូបង្រៀនក្បាច់គុន លឹវហាវលឿង (Luu Hao Luong) ។ នៅឆ្នាំ ១៩៣៦លោកគ្រូ លឹវហាវលឿង ( Luu Hao Luong) បានបង្កើតក្រុមក្រុមរាំម៉ុងសាយ តោ ញ៉ឹនងាឌឿង (Nhon Nghia Duong) ដើម្បីបង្រៀនក្បាច់គុន ។
នៅពេលនោះ ដោយមានសមាជិកសកម្មនៃក្រុមរាំសាយម៉ុង តោចំនួន ១៥ នាក់ សមាជិកបានហាត់ក្បាច់គុន និងរាំតោជារៀងរាល់ថ្ងៃ ដោយសម្តែងតែក្នុងពេលឆ្លងឆ្នាំវៀតណាម ឬនៅវត្តក្នុងបុណ្យតេត។ លើសពីនេះ ជួនកាលសម្របសម្រួលជាមួយក្លឹបផ្សេងទៀត ដើម្បីរៃអង្គាសប្រាក់សម្រាប់មន្ទីរពេទ្យ សាលារៀន ជំនួយសង្គ្រោះគ្រោះមហន្តរាយ ឬសប្បុរសធម៌។
សព្វថ្ងៃក្រុមរាំម៉ុងសាយ តោ ញ៉ឹនងាឌឿង (Nhon Nghia Duong) មានសមាជិកប្រហែល ១០០ នាក់ដែលមានអាយុចន្លោះពី ១៥ ទៅ ៤០ ឆ្នាំ ដែលហ្វឹកហាត់ជារៀងរាល់ថ្ងៃ ដើម្បីសម្តែងក្នុងពិធីបុណ្យសំខាន់និងបុណ្យតេត...
សមាជិកនៃក្រុមរាំម៉ុងសាយ តោ ញ៉ឹនងាឌឿង (Nhon Nghia Duong) រៀបចំមុនពេលសម្តែង។ រូបថត៖ ថោង ហាយ/VNP
សមាជិកទាំងអស់ក្នុងក្រុមរាំម៉ុងសាយ តោ ញ៉ឹនងាឌឿង (Nhon Nghia Duong) បានខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវសមិទ្ធិផលដ៏ត្រចះត្រចង់ រុងរឿង និងកិត្តិនាមជាច្រើនថែមទៀត។ ជាពិសេស លោកគ្រូ លឹវ គៀមសឿង (Luu Kiem Xuong) កើតនៅឆ្នាំ ១៩៥០ នៅចើឡឹន (Cho Lon) ទទួលតំណែងជាប្រធានក្រុមរាំម៉ុងសាយ តោ ញ៉ឹនងាឌឿង (Nhon Nghia Duong) តាំងពីឆ្នាំ ១៩៧១។ គាត់បាននិយាយថា "ជំនាញដ៏អស្ចារ្យ" បាននាំកេរ្តិ៍ឈ្មោះ ក្រុមរាំម៉ុងសាយ តោ ញ៉ឹនងាឌឿង (Nhon Nghia Duong) ឡើងដល់កំពូលក្នុងឆាកអន្តរជាតិនៃការរាំម៉ុងសាយ - តោ - នាគ ដូចជា៖ តោលេងជាមួយបាល់ដែលទទួលមេដាយសំរឹទ្ធក្នុងព្រឹត្តិការណ៍ Asean Indoor Games ២០០៧ នៅម៉ាកាវ-ចិន); រាំម៉ុងសាយល្បឿនលឿនដែលទទួលមេដាយសំរឹទ្ធក្នុងការប្រកួតរាំម៉ុងសាយ តោអន្តរជាតិលើកទី៥ នៅហ្វូជៀន - ចិន មេដាយប្រាក់ក្នុងការប្រកួតជើងឯកអាស៊ីលើកទី៣ នៅកោះបាលី-ឥណ្ឌូណេស៊ី)។
ក្រៅពីការសម្តែងរួម សិស្សានុសិស្សនៃក្រុមរាំម៉ុងសាយ តោ ញ៉ឹនងាឌឿង (Nhon Nghia Duong) ក៏បានប្រគល់ភាពរុងរឿងដល់ក្រុមនេះផងដែរ ដូចជា លោកគ្រូបង្រៀនក្បាច់គុន លឹវហ័នភី (Luu Hoan Phi) (កើតឆ្នាំ ១៩៧៧ ជាកូនប្រុសច្បងរបស់លោកគ្រូ លឹវ គៀមសឿង (Luu Kiem Xuong)) បានសម្តែងការរាំម៉ុងសាយឡើងលើបង្គោលដែលមានកម្ពស់ ១៥ ម៉ែត្រ នៅកីឡដ្ឋានខណ្ឌទី ៨ (ថ្ងៃទី ៦ ខែមករា ឆ្នាំ ២០០៥ បង្កើតឯកទគ្គកម្មវៀតណាមឆ្នាំ ២០០៥) ។
ឯកទគ្គកម្មទី ២ របស់សិស្សបានសំដែងអំពីមនុស្សម្នាក់លេងស្គរចំនួន ១២ ក្នុងពេលតែមួយ ដែលមានខ្លឹមសាថា៖ អបអរសាទរឆ្នាំដ៏រុងរឿងនៃសន្តិភាពនិងវិបុលភាព" ដែលសម្តែងដោយកូនកម្លោះ យ៉ាង ថុងវូទ្រី (Giang Thong Vu Tri) ( មានអាយុ ១៩ ឆ្នាំ នាឆ្នាំ២០០៥) ក្នុងកម្មវិធីជួបជុំលើកទី ២ នៃអ្នកបង្កើនឯកទគ្គកម្ម នៅថ្ងៃទី ១៤ ខែសីហាឆ្នាំ ២០០៥ នៅឧទ្យានទេសចរណ៍វប្បធម៌ សួយទៀន (Suoi Tien )។
ការសម្តែងរបស់ក្រុមរាំម៉ុងសាយ តោ ញ៉ឹនងាឌឿង (Nhon Nghia Duong) តែងតែទាក់ទាញអ្នកទស្សនា។ រូបថត៖ ថុងហាយ/VNP
ការសម្តែងពិសេសមួយរបស់ក្រុមរាំម៉ុងសាយ តោ ញ៉ឹនងាឌឿង (Nhon Nghia Duong) ។ រូបថត៖ ថុងហាយ/VNP
បន្ទាប់ពីរយៈពេល ៨៦ ឆ្នាំនៃការឡើងចុះ សិស្សនុសិស្សជាច្រើនរបស់ក្រុមរាំម៉ុងសាយ តោ ញ៉ឹនងាឌឿង (Nhon Nghia Duong) បានរស់នៅបរទេស ហើយបានសាងសង់ និងអភិវឌ្ឍរបាំម៉ុងសាយ - តោ -នាគ នៅក្នុងប្រទេសជាច្រើនដូចជា សហរដ្ឋអាមេរិក អូស្ត្រាលី បារាំង អាល្លឺម៉ង់... ក្រុមរាំម៉ុងសាយ តោទាំងអស់នេះនៅក្រៅប្រទេស បានគេដាក់ឈ្មោះថា ក្រុម នងាឌឿង (Nhon Nghia Duong) ដើម្បីរំលឹកពួកគេអំពីទីកន្លែងកំណើត និងផ្សព្វផ្សាយរបាំម៉ុងសាយ-តោ-នាគ និងក្បាច់គុនវៀតណាម។/.
អត្ថបទនិង រូបថត៖ ថុងហាយ/VNP
បច្ចេកទេស និងក្រាហ្វិក៖ ត្រាងញុង