កាសែត Khmertimes របស់កម្ពុជា ច្បាប់ចុះផ្សាយថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០១៨ បានចុះផ្សាយអត្ថបទសរសេររបស់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាលោក Vu Quang Minh ដោយសង្តត់ធ្ងន់ទៅលើរាល់លទ្ធផលដ៏ល្អប្រសើរក្នុងទំនាក់ទំនងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរក្នុងរយៈពេលកន្លងមក។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាលោក Vu Quang Minh
ក្នុងអត្ថបទសរសេនេះមានចំណងជើងថា៖ “កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម កម្ពុជាទទួលបានលទ្ធផលដ៏ល្អប្រសើរជាច្រើន”នោះ លោក Vu Quang Minh បានវាយតម្លៃថាខឿនសេដ្ឋកិច្ចកម្ពុជាកំពុងអភិវឌ្ឍន៍តាមទិសដៅដ៏ត្រឹមត្រូវ ដោយមានល្បឿនកំណើនខ្ពស់ក្នុង ឆ្នាំ២០១៨និងឆ្នាំ២០១៩។ តាមលោកឯកអគ្គរដ្ឋទូតបានឲ្យដឹងថា ការអភិវឌ្ឍន៍សេដ្ឋកិច្ចគួរឲ្យចាប់អារម្មណ៍ពោលខាងលើរបស់កម្ពុជាគឺមានការរួមវិភាគទានរាល់លទ្ធផលដ៏ល្អប្រសើរនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាម និងកម្ពុជានារយៈពេលកន្លងទៅ។ ថ្នាក់ដឹកនាំវៀតណាមនិងកម្ពុជាបានឯកភាពជំរុញខ្លាំងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពី ហើយលើកទំហំពាណិជ្ជកម្មទ្វេភាគីឡើង ៥ ពាន់លានដុល្លារអាមេរិកនាប៉ុន្មានឆ្នាំខាងមុខ។
លើសពីនេះទៀតនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការចំរុះស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកទេសដែលបានប្រព្រឹត្តទៅនៅទីក្រុងហាណូយកាលពីថ្ងៃទី ១៧ ខែឧសភាកន្លងទៅនោះប្រទេសទាំងពីរបានដាក់ចេញទិសដៅជាក់ស្ដែងអំពីកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងកម្ពុជា ជាពិសេសគឺលើវិស័យសេដ្ឋកិច្ចផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម