ទិដ្ឋភាពនៃពិធីចុះហត្ថលេខា
នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ នៅទីក្រុងហាណូយ ខុទ្ទកាល័យរដ្ឋាភិបាលវៀតណាម បានសហការជាមួយក្រ សួងការបរទេស ក្រសួងពាណិជ្ជកម្ម ថាមពលនិងយុទ្ធសាស្ត្រឧស្សាហកម្ម (ចក្រភពអង់គ្លេសនិងអៀរឡង់ខាងជើង) បានចុះហត្ថលេខាលើអនុស្សារណៈសហប្រតិបត្តិការ ស្តីពីការកែទម្រង់បែបបទរដ្ឋបាល។
រដ្ឋមន្រ្តី ប្រធានខុទ្ទកាល័យរដ្ឋាភិបាលវៀតណាម លោក Mai Tien Dung និងឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើងប្រ ចាំនៅវៀតណាម លោក Gareth Ward បានធ្វើជាសាក្សីក្នុងពិធីនេះ។
អនុស្សរណៈនេះបានកំណត់គោលការណ៍រួម គោលដៅ វិសាលភាព និងទម្រង់កិច្ចសហប្រតិបត្តិការ របស់ក្រសួងការបរទេស ក្រសួងពាណិជ្ជកម្ម ថាមពលនិងយុទ្ធសាស្ត្រឧស្សាហកម្ម (នៃចក្រភពអង់គ្លេសនិងអៀរឡង់ខាងជើង) ជាមួយខុទ្ទកាល័យរដ្ឋាភិ បាលវៀតណាម ក្នុងការអនុវត្តការកែទម្រង់បែបបទរដ្ឋបាល ដោយផ្អែកលើមុខងារភារកិច្ចនិងសិទ្ធរបស់ភាគីនីមួយៗ រួមទាំងច្បាប់និងសន្ធិសញ្ញាជាតិ។ អនុស្សរណៈនេះមានសុពលភាពរហូតដល់ខែមីនាឆ្នាំ ២០២១។
កិច្ចសហប្រតិបត្តិការនេះស្ថិតក្នុងក្របខ័ណ្ឌនៃមូលនីធិវិបុលភាពរបស់ចក្រភពអង់ គ្លេស និងអៀរឡង់ខាងជើង ដើម្បីជួយឧបត្ថម្ភដល់ប្រទេសនិងដៃគូមួយចំនួនក្នុងការបង្កើនកំណែទម្រង់ ការអភិវឌ្ឍសេដ្ឋកិច្ចដើម្បីលុបបំបាត់ភាពអត់ឃ្លានកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម