
កិច្ចសហប្រតិបត្តិការរវាងក្រសួងនគរបាលវៀតណាមនិងស្ថាប័នសន្តិសុខរុស្ស៊ីកាន់តែស៊ីជំរៅនិងជាក់ស្ដែង(CAND)
នារសៀលថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៦ នាយឧត្តមសេនីយ៍ Tran Dai Quang រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានជួបសន្ទនា ជាមួយឧត្តមសេនីទោ Fetisov Andrey Alexandrovich ប្រធានផ្នែកវិទ្យាសាស្ត្រ បច្ចេកទេស ស្ថាប័នសន្តិសុខរុស្ស៊ី ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រី Tran Dai Quangបានអោយដឹងថា៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីនេះ ទំនាក់ទំនងសហប្រតិបត្តិការ រវាងក្រសួងនគរបាលវៀតណាម និងស្ថាប័នសន្តិសុខរុស្ស៊ី ត្រូវបានជំរុញខ្លាំង ប្រកបដោយប្រសិទ្ធិភាពពីមួយថ្ងៃទៅមួយថ្ងៃ។ រីឯ ឧត្តមសេនីទោ Fetisov AndreyAlexandrovich បានសម្ដែងគោលបំណងថា៖ រដ្ឋមន្ត្រី Tran Dai Quang បន្តគាំទ្រជំរុញទំនាក់ទំនងសហប្រិតបត្តិការ រវាងស្ថាប័នទាំងពីរប្រកបដោយល្អប្រសើថែមទៀត ដើម្បីផលប្រយោជន៍របស់ប្រជាជន នៃប្រទេសទាំងពីរ ដើម្បីស្ថិរភាពនៅក្នុងតំបន់និងលើពិភពលោក៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម