
កិច្ចសហប្រតិបត្តិការប្រេងឧស្ម័នរវាងវៀតណាមនិងរុស្ស៊ី
នៅក្នុងជំនួបសន្ទនាជាមួយ អគ្គនាយកក្រុមហ៊ុនភាគហ៊ុន Zarubezneft (រុស្ស៊ី) លោក Kudryashov Sergey Ivanovich នាថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៧ ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung បានអះអាងថា៖ វិស័យរករក និងធ្វើអាជីវកម្មប្រេងឧស្ម័ន ជាឧត្តមភាពក្នុងកិច្ចសហប្រតិបត្តិការ រវាងវៀតណាមនិងរុស្ស៊ី។ ក្នុងរយៈពេលកន្លងទៅ រដ្ឋាភិបាលនៃប្រទេសទាំងពីរ ជានិច្ចកាលបង្កលក្ខណះងាយស្រួល ដើម្បីកិច្ចសហប្រតិបត្តិការរ វាងក្រុមហ៊ុនភាគហ៊ុន Zarubezneft និងសម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នជាតិវៀតណាម ធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាព រួមចំណែកសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចនៃប្រទេសទាំងពីរ។ ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung ក៏បានថ្លែងថា៖ ប្រទេសទាំងពីរត្រូវជំរុញខ្លាំងថែមទៀត ទំនាក់ទំនងសហប្រតិបត្តិការ ក្នុងវិស័យថាមពល ជាពិសេស គឺក្នុងវិស័យប្រេងឧស្ម័ន៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម