ប្រធានរដ្ឋសភាវៀត ណាមលោកស្រី Nguyen Thi Kim Ngan (ខាងស្ដាំ) បានអញ្ជើញទទួលជួបជាមួយប្រធានរដ្ឋសភាឡាវលោកស្រី Pany Yathotou (រូបថត៖ quochoi.vn)
នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋសភាវៀត ណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបជាមួយ ប្រធានរដ្ឋសភាឡាវលោកស្រី Pany Yathotou ដែលកំពុងអញ្ជើញមក បំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។
នៅក្នុងជំនួបនេះ លោកស្រី Nguyen Thi Kim Ngan បានវាយតម្លៃ ខ្ពស់ចំពោះប្រសិទ្ធភាពនៃសិក្ខាសាលារួមដែលភាគីទាំងពីរបានសហការ រៀបចំឡើងនាពេលកន្លងទៅ ព្រមទាំងលើកសំណើថា ក្នុងឆ្នាំ២០២០ ភាគី ទាំងពីរនឹងបន្តរៀបចំសិក្ខាសាលារួមដើម្បីផ្លាស់ប្ដូរ ចែករំលែកបទពិសោធន៍ ក្នុងសកម្មភាពរបស់រដ្ឋសភានៃប្រទេសទាំងពីរ។
ចំណែកឯលោកស្រី Pany Yathotou វិញ បានអបអរសាទរ វៀត ណាមចូលកាន់តំណែងជាប្រធានអាស៊ានឆ្នាំ២០២០ ហើយក៏ជាប្រទេស ម្ចាស់ផ្ទះនៃមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤១ (AIPA 41) ផងដែរ។ លោកស្រីបានអះអាងថា ឡាវជានិច្ចកាលគាំទ្រ សហការ យ៉ាងស្អិតរមួតជាមួយវៀតណាម ដើម្បីជួយរដ្ឋាភិបាល រដ្ឋសភាវៀតណាម សម្រេចភារកិច្ចយ៉ាងល្អប្រសើរក្នុងឆ្នាំប្រធានអាស៊ាននិងប្រធាន AIPA៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម