ព័ត៌មាន

កិច្ចសន្ទនារវាងនាយករដ្ឋមន្ត្រីលោក Pham Minh Chinh ជាមួយអភិបាលខេត្ត និងសហគ្រាសឆ្នើមខេត្ត Gunma

នាល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នៅខេត្ត Gunma បានប្រព្រឹត្តិទៅ កិច្ចសន្ទនារវាងនាយករដ្ឋមន្ត្រីលោក Pham Minh Chinh ជាមួយអភិបាលខេត្ត និងសហគ្រាសឆ្នើមខេត្ត Gunma។
នាយករដ្ឋមន្ត្រីលោក Pham Minh Chinh (រូបថត៖ VOV)

អញ្ជើញថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានវាយតំលៃខ្ពស់ចំពោះរដ្ឋអំណាចខេត្តដែលតែងតែជំរុញកិច្ចសហប្រតិបត្តិការជាមួយភាគីវៀតណាមលើគ្រប់វិស័យ។ លោកនាយករដ្ឋមន្ត្រីមានគោលបំណងថា នាពេលខាងមុខ សហគ្រាសក្នុងខេត្តនឹងបន្តជួយឧបត្ថម្ភ និងរួមដំណើរជាមួយរដ្ឋាភិបាល និងសហគ្រាសវៀតណាម ពង្រីកសកម្មភាពសហប្រតិបត្តិការវិនិយោគលើវិស័យដែលភាគីទាំងពីរមានប្រៀបខ្លាំង សក្ដានុពលជាច្រើន ។ទន្ទឹមនឹងនោះស្វែងយល់ពីវិស័យសហប្រតិបត្តិការថ្មី។

លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យសហគ្រាសនៅខេត្ត Gunma ស្រាវជ្រាវនិងពង្រីកកិច្ចសហប្រតិបត្តិការ និងសកម្មភាពវិនិយោគនៅវៀតណាមលើវិស័យដូចជា៖ សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចវិលជុំ; វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការច្នៃប្រឌិត; គ្រឿងអេឡិចត្រូនិច រថយន្តអគ្គិសនី ផលិតផល semiconductors ថាមពលថ្មី (អ៊ីដ្រូសែន) ថាមពលកកើតឡើងវិញ; ជីវបច្ចេកវិទ្យា ការថែទាំសុខភាព។ នាយករដ្ឋមន្ត្រីក៏បានអះអាងថារដ្ឋអំណាចខេត្ត Gunma បន្តរួមដំណើរ និងជួយវៀតណាមក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ដើម្បីបម្រើដល់ឧស្សាហកម្ម និងវិស័យដែលកំពុងរីកចម្រើន។

លោកបានអះអាងថា រដ្ឋាអំណាចនិងសហគ្រាសរបស់ខេត្ត Gunma នឹងជាកត្តាសំខាន់ រួមចំណែកធ្វើឱ្យទំនាក់ទំនងមិត្តភាពវៀតណាមនិងជប៉ុនកាន់តែស៊ីជម្រៅ។ រដ្ឋាភិបាល វៀតណាម សន្យាជានិច្ចកាលផ្ទៀងស្តាប់ រួមដំណើរ គាំទ្រ និងបង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិនបរទេស ក្នុងនោះមានវិនិយោគិនជប៉ុនផងដែរ៕


top