នៅក្នុងកិច្ចសន្ទនានេះ ភាគីទាំងពីរបានពិភាក្សាអំពីស្ថានភាពពិភពលោក និងតំបន់ ព្រមទាំងបញ្ហាដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក។ ទាក់ទងនឹងទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ភាគីទាំងពីរបានឯកភាពគ្នាបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីលើកកម្ពស់ខ្លឹមសារដូចខាងក្រោម៖ បង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជាពិសេសគណៈប្រតិភូកម្រិតខ្ពស់; រក្សាយន្តការសន្ទនា និងពិគ្រោះយោបល់ជាប្រចាំ; ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាល រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងឧស្សាហកម្មការពារជាតិ។ លើកកម្ពស់ការអនុវត្តកញ្ចប់ឥណទាន និងកញ្ចប់ជំនួយឥតសំណង់ សិក្សាពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលមានសក្តានុពលដូចជា សន្តិសុខតាមអ៊ីនធឺណិត វេជ្ជសាស្ត្រយោធា ការស្វែងរក និងជួយសង្គ្រោះ។ល។ ស្របតាមតម្រូវការ និងសមត្ថភាពឆ្លើយតបរបស់ភាគីទាំងពីរ។
នៅចុងបញ្ចប់នៃកិច្ចសន្ទនា ឧត្តមសេនីយ៍ឯកបម្រុង ហ័ង សួន ចៀន និងរដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌារ៉ាជេស គូម៉ា ស៊ីង បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចសន្ទនា៕