ប្រធានាធិបតីអាមេរិកលោក Donald Trump
ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាននៅសេតវិមាននាថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសថា កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយទីក្រុងប៉េកាំង កំពុងតែដំណើរការល្អ ខណៈដែលអ្នកចរចាពាណិជ្ជកម្មអាមេរិក នឹងអញ្ជើញទៅកាន់ប្រទេសចិន ដើម្បីចូលរួមកិច្ចចរចារថ្មីនាសប្តាហ៍ខាងមុខ។
នៅពេលដែលសួរថា តើមានការលុបចោលពន្ធលើទំនិញនាំចូលរបស់ចិនដែរឬទេ លោក Donald Trump បានអះអាងថា ភាគីទាំងពីរនឹងមិនលើកឡើងអំពីការលុបចោលកំរិតពន្ធនានានោះទេ។ យោងតាមផែនការ តំណាងពាណិជ្ជកម្ម អាមេរិក លោក Robert Lighthizer និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោក Steven Mnuchin នឹងអញ្ជើញទៅដល់ប្រទេសចិននៅសប្តាហ៍ខាងមុខ ដើម្បីចូលរួមកិច្ចចរចាពាណិជ្ជកម្ម ដែលត្រូវបានវាយតម្លៃថាកំពុងឈានដល់ដំណាក់កាលចុងក្រោយ សំដៅដោះស្រាយបញ្ហាសង្រ្គាមពាណិជ្ជកម្ម ដែលបានអូសបន្លាយ រយៈពេល ៨ ខែ រវាងខឿនសេដ្ឋកិច្ចធំបំផុតទាំង ២ នៅលើពិភពលោកនេះ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម