ព័ត៌មាន

កិច្ចពិគ្រោះយោបល់សហប្រតិបត្តិការការពារជាតិវៀតណាម - អូស្ត្រាលីលើកទី១២

នៅថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការ​ពារ​ប្រទេសវៀតណាមបានទទួលជួបលោក Stephen Moore ប្រធាននាយកដ្ឋានគោលនយោបាយអន្តរជាតិនៃក្រសួងការពារជាតិអូស្ត្រាលីដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម ដើម្បីចូលរួមកិច្ចពិគ្រោះយោបល់ សហប្រតិបត្តិការការពារជាតិវៀតណាម-អូស្ត្រាលីលើកទី១២។

ទិដ្ឋភាពនៃជំនួប

នៅក្នុងជំនួបនេះភាគីទាំងពីរនឹងពិភាក្សាគ្នានូវខ្លឹមសារជាច្រើន សំដៅជំរុញទំនាក់ទំនងយោធាទ្វេភាគីរវាងក្រសួង​ការពារជាតិនៃប្រទេសទាំងពីរក៏ដូចជាជំរុញយន្តការពិគ្រោះយោបល់ប្រកបដោយប្រសិទ្ធភាព។

ក្នុងជំនួបនេះឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានអះអាងថា ក្រសួងការពារប្រទេសវៀតណាមបានចាត់ទុកអូស្ត្រាលីជាដៃគូដ៏សំខាន់មួយ ដើម្បីក្នុងការជួយឧបត្ថម្ភសាងសង់មជ្ឈមណ្ឌលហ្វឹកហ្វឺនថែរក្សាសន្តិភាពនៅវៀតណាមឲ្យក្លាយទៅជាស្ថាប័នបណ្តុះបណ្តាលមួយដ៏មានកិត្យានុភាពនិងមានសមត្ថភាពក្នុងតំបន់។ 

រីឯខ្លួនវិញលោក  Stephen Moore បានសង្កត់ធ្ងន់ថា: អូស្ត្រាលីជានិច្ចកាលយកចិត្តទុកដាក់ខ្ពស់និងខិតខំប្រឹងប្រែងរួមគ្នាជាមួយវៀតណាមដើម្បីស្វែងរកវិស័យដែលជាប្រៀបខ្លាំងរបស់ប្រទេសទាំងពីរដើម្បីជំរុញកិច្ចសហប្រតិបត្តិការ​ការពារជាតិទ្វេភាគីឲ្យកាន់តែជាក់ស្តែងនិងស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top