ព័ត៌មាន

កិច្ចពិគ្រោះយោបល់នយោបាយលើកទី៩ រវាងក្រសួងការបរទេសវៀតណាមនិងកម្ពុជា

ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក ង្វៀន ម៉ាញ់ គឿង និងរដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក អ៊ុង រចនា បានធ្វើជាសហប្រធាននៃកិច្ចប្រជុំពិគ្រោះយោបល់នយោបាយលើកទី៩ រវាងក្រសួងការបរទេស នៃប្រទេសទាំងពីរវៀត ណាមនិងកម្ពុជា។
អនុរដ្ឋមន្ត្រីការបរទេស លោក ង្វៀន ម៉ាញ់ គឿង និងរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក អ៊ុង រចនា (រូបថត៖ An Dang/TTXVN)

ក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពផ្តោតលើការពង្រឹងទំនាក់ទំនងនយោបាយជិតស្និទ្ធ បន្តពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខនិងការពារជាតិឲ្យកាន់តែស៊ីជម្រៅ ពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ជំរុញការតភ្ជាប់ចរាចរណ៍ ច្រកទ្វារព្រំដែន ការជួបប្រាស្រ័យរវាងប្រជាជន លើកកំពស់សមត្ថភាព សម្របសម្រួលយ៉ាងល្អក្នុងការងារខ័ណ្ឌសីមាបោះបង្គោលព្រំដែន គោក និងគ្រប់គ្រងព្រំដែន ក៏ដូចជា ដោះស្រាយបញ្ហាឯកសារផ្លូវច្បាប់ជូនប្រជាជនដើមកំណើតវៀតណាម។ ទន្ទឹមនឹងនោះ សម្របសម្រួលឱ្យបានល្អដើម្បីរៀបចំសម្រាប់ដំណើរទស្សនកិច្ចថ្នាក់ខ្ពស់ និងយន្តការសហប្រតិបត្តិការទ្វេភាគី ហើយនាពេលខាងមុខគឺព្រឹត្តិការណ៍ដែលប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភា ហ៊ុន សែន អញ្ជើញមកចូលរួមខួបលើកទី ៨០ នៃទិវាបុណ្យជាតិវៀតណាមនៅទីក្រុងហាណូយ កិច្ចប្រជុំលើកទី ២១ នៃគណៈកម្មាធិការចម្រុះ និងសន្និសីទសហប្រតិបត្តិការនិងអភិវឌ្ឍន៍នៃបណ្តាខេត្តជាប់ព្រំដែនលើកទី ១៣ ក្នុងឆ្នាំនេះ។

ភាគីទាំងពីរក៏បានពិភាក្សាលើបញ្ហាអន្តរជាតិ និងតំបន់មួយចំនួន រួមទាំងបញ្ហាសមុទ្រខាងកើត កិច្ចសហប្រតិបត្តិការមេគង្គ; ប្តេជ្ញាបន្តសម្របសម្រួលនិងគាំទ្រគ្នាទៅវិញទៅមកយ៉ាងជិតស្និទ្ធនៅវេទិកាពហុភាគី ជាពិសេសក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ អាស៊ាន អនុតំបន់មេគង្គ។ល។


top