ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam អញ្ជើញដឹកនាំកិច្ចប្រជុំ
នៅក្នុងកិច្ចប្រជុំអនឡាញ នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam គណៈកម្មាធិការជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID-19 បានឲ្យដឹងថា បានត្រៀមជាស្រេច នូវឧបករណ៍និងសំភារៈបរិក្ខាវេជ្ជសាស្ត្រ ដើម្បីឆ្លើយតបនឹងសេណារីយូថា ទូទាំងប្រទេសនឹងមានអ្នកឆ្លងជំងឺ COVID-19 ពី ៣.០០០ នាក់ ឡើងទៅ សូម្បីតែ ១០.០០០ ករណីផងដែរ។
យោងតាមតំណាងក្រសួងការពារជាតិ បានអោយដឹងថា ក្នុងរយៈពេលកន្លងមកមានអ្នកដំណើរជាង ៦៦.០០០ នាក់ឆ្លងដែនតាមផ្លូវអាកាស ត្រូវបានដាក់អោយនៅដាច់ដោយឡែក។ បច្ចុប្បន្ននេះ នៅសល់តែ ១៤.០០០ នាក់ប៉ុណ្ណោះហើយនៅសប្តាហ៍ក្រោយនឹងអស់រយៈពេលនៅដាច់ដោយឡែក។ រីឯយោងតាមក្រសួងសុខាភិបាលបានឱ្យដឹង ថា ក្នុងរយៈពេល ២ ថ្ងៃកន្លងមកនេះ ករណីជំងឺ COVID-19 បានថយចុះយ៉ាងគំហុក ខណៈដែលចំនួនអ្នកជំងឺដែលបានព្យាបាលជាសះស្បើយមានការកើនឡើងផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម