ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ baoquocte.vn)
នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីក្រុងហាណូយ កិច្ចប្រជុំគណៈកម្មាធិការជាតិ ដឹកនាំការបង្ការនិងទប់ស្កាត់ការរាតត្បាតជំងឺផ្លូវដង្ហើមស្រួចដោយវីរុស កូរ៉ូណាប្រភេទថ្មី (nCoV) បង្កឡើង។
ក្នុងកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam បានលើកច្បាស់ថា ចាំបាច់ត្រូវបង្កើនការគ្រប់គ្រងដាក់នៅដាច់ដោយឡែកក្នុងសហគមន៍។ ទន្ទឹមនឹងនេះត្រូវផ្តល់អនុសាសន៍សម្រាប់ករណីណាមួយ ដែលចាំបាច់ត្រូវបញ្ជូនទៅដល់មន្ទីរពេទ្រមជ្ឈិម និងករណីណាមួយដែលអាចព្យាបាលបាននៅតាមមូលដ្ឋានជាដើម ដើម្បីកាត់បន្ថយយ៉ាងតិចបំផុតការឆ្លងរាលដាលជំងឺទៅកាន់សហគមន៍ផងដែរ។ នាព្រឹកថ្ងៃទី ២ ខែកុម្ភៈ មន្ទីរពេទ្យព្យាបាលជំងឺដែលមានគ្រែចំនួន ៣០០ គ្រឿងដើម្បីបម្រើការបង្ការនិងទប់ស្កាត់វីរុស nCoV បានចាប់ផ្តើមដំណើរការដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅភូមិ Bau Dung ឃុំ Nhuan Duc ស្រុក Cu Chi ទីក្រុងហូជីមិញផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម