ព័ត៌មាន

កិច្ចប្រជុំគណៈកម្មាធិការចម្រុះ​លើកទី៧រ​វាងវិទ្យុ​សម្លេងវៀត​ណាម​និងគណៈ​កម្មាធិការ​ទំនាក់​ទំន​ងមហា​ជន​ថៃ​


កិច្ចប្រជុំគណៈកម្មាធិការចម្រុះលើកទី៧រវាងវិទ្យុសម្លេងវៀតណាមនិងគណៈកម្មាធិការទំនាក់ទំនងមហាជនថៃ

នាថ្ងៃទី២៩ ខែ​កុម្ភះ ឆ្នាំ២០១៦ កិច្ចប្រជុំគណៈកម្មាធិការចម្រុះលើកទី៧រវាងវិទ្យុ​សម្លេង​វៀត​ណាម​និង​គណៈ​កម្មា​ធិការ​​ទំនាក់​ទំនង​មហាជន​ថៃ ត្រូវបានប្រារព្វឡើង​នៅទីក្រុងហាណូ​យ។ ថ្លែងមតិនៅទីនេះ អគ្គនាយក​រង​វិទ្យុ​សម្លេង​វៀត​ណាម ​លោក VU Hai បាន​សង្កត់​ធ្ងន់​ថា៖

​“​ខ្ញុំជឿជាក់ថា៖ ការអភិវឌ្ឍន៍ខ្លាំងក្លា របស់ស្ថាប័នទាំងពីរ នឹងជាកម្លាំងចលករ​សំរាប់​ កិច្ច​សហ​ប្រតិបត្តិ​ការ​ស្អិត​រមួត​ និង​ប្រសិទ្ធិភាព ​ក្នុងអនាគត រវាងភាគី​ទាំងពីរ។ រួមចំណែកជំរុញការយល់​ដឹងគ្នា ទៅវិញទៅមក រវាង​ប្រជា​ជន​​នៃប្រទេស​​ទាំង​ពីរ​ក្នុង​ ដំណាក់កាលសហគមន៍​អាស៊ានទៅជាការពិត។” នៅទីនេះ បណ្ដា​ដំណាង​បាន​​ពិភាក្សា​​អំពី​បណ្ដា​វិស័យ​​សហប្រតិបត្តិ​ការ​​ជាក់​ស្ដែង អំពីការ​ផ្សព្វ​ផ្សាយ​សម្លេង ទូរទ​ស្សន៍​ ព័ត៍មាន៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 


top