នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ ប្រធានាធិបតីអាមេ រិក លោក Donald Trump បានឲ្យដឹងចំពោះការដែល គណៈបក្សប្រជាធិបតេយ្យ សម្រេចចិត្តធ្វើការសាកសួរ ពីអតីតមេធាវីផ្ទាល់របស់លោក គឺលោក Michael Cohen ស្របទៅ នឹងថ្ងៃប្រព្រឹត្តទៅជំនួបជាមួយថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong-un នៅវៀតណាម អាចជាកត្តាញាំងឲ្យកិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើងត្រូវបានបញ្ចប់ដោយមិនសម្រេចបានកិច្ចព្រមព្រៀងណាមួយឡើយ។
នៅលើបណ្តាញសង្គម Twitter ប្រធានាធិបតីអាមេរិក លោក Donald Trump បានសង្កត់ធ្ងន់ថា ការធ្វើបែបនេះជាប្រការអាក្រក់បំផុត ក្នុងជីវិតនយោបាយរបស់អាមេរិក។ ហើយលោក Trump ក៏បានចាត់ទុកថា នេះជាកត្តាដែលប៉ះពាល់ដល់សេចក្តីសម្រេចចិត្ត របស់លោកនៅឯកិច្ចប្រជុំកំពូលនៅហាណូយផងដែរ។
ក្នុងថ្ងៃដដែល ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton បានឡើងសម្លេង បញ្ជាក់ថា ជោគជ័យនៃកិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើងលើកទី២នេះ បានឈរ លើមូលដ្ឋាននៃការធានាផលប្រយោជន៍ជាតិរបស់អាមេរិក៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម