ព័ត៌មាន

កិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ានបង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគីនិងតំបន់

ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមិថុនា នាយករដ្ឋមន្ត្រី វៀតណាម លោក ឡេ មិញហ៊ឹង បានអញ្ជើញដឹកនាំគណៈប្រតិភូវៀតណាមទៅចូលរួមកិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ាន ដែលបានប្រារព្ធឡើងនៅទីក្រុងកាហ្សាន ប្រទេសរុស្ស៊ី។

រូបថត៖ VGP

នៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសំឡេងវៀតណាម សាស្ត្រាចារ្យរង Ekaterina Koldunova នាយិកាមជ្ឈមណ្ឌលអាស៊ាន វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិម៉ូស្គូ (MGIMO) ក្រសួងការបរទេសរុស្ស៊ី បានសង្កត់ធ្ងន់ថា ការចូលរួមរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង នៅក្នុងកិច្ចប្រជុំកំពូលនេះ បង្ហាញពីតួនាទីកាន់តែសំខាន់របស់វៀតណាមនៅក្នុងទំនាក់ទំនងរុស្ស៊ី-អាស៊ាន ដោយបើកឱកាសដើម្បីជំរុញរបៀបវារៈទ្វេភាគីរុស្ស៊ី-វៀតណាម និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។

លោកស្រី Ekaterina Koldunova បានថ្លែងថា រវាងរុស្ស៊ីនិងវៀតណាមបានបង្កើតយន្តការសន្ទនាដ៏មានប្រសិទ្ធភាពនៅកម្រិតខ្ពស់បំផុត។ នៅក្នុងបរិបទនេះ ការចូលរួមរបស់នាយករដ្ឋមន្ត្រីវៀតណាមនៅក្នុងព្រឹត្តិការណ៍នេះ បង្កើតឱកាសបន្ថែមទៀតសម្រាប់ថ្នាក់ដឹកនាំរុស្ស៊ីក្នុងការផ្លាស់ប្តូរទស្សនៈដោយផ្ទាល់ជាមួយប្រមុខរដ្ឋាភិបាលវៀតណាម។ នេះគឺជាកម្រិតទំនាក់ទំនងដ៏សំខាន់មួយ ហើយក៏ជាក្របខ័ណ្ឌការងារសមស្របសម្រាប់ភាគីទាំងពីរ ដើម្បីពិភាក្សាទាំងរបៀបវារៈរួមក្នុងតំបន់ និងបញ្ហាជាក់ស្តែងក្នុងទំនាក់ទំនងទ្វេភាគី ប្រសិនបើប្រធានបទទាំងនេះត្រូវបានពិភាក្សានៅខាងក្រៅកិច្ចប្រជុំកំពូល។ ប្រទេសវៀតណាមមានទំនាក់ទំនងល្អជាប្រពៃណីជាមួយប្រទេសរុស្ស៊ី ហើយក៏ជាសមាជិកសកម្មរបស់អាស៊ានផងដែរ។ ដូច្នេះ តួនាទីរបស់វៀតណាមក្នុងការតភ្ជាប់ ការលើកកម្ពស់ការយល់ដឹង និងការពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសរុស្ស៊ី និងសមាគមអាចក្លាយជារឿងសំខាន់ជាពិសេសក្នុងដំណាក់កាលបច្ចុប្បន្ននេះ៕


top