ព័ត៌មាន

កិច្ចចរចារុស្ស៊ី-អ៊ុយក្រែននៅតែប្រព្រឹត្តទៅតាមអនឡាញ់

កិច្ចចរចាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន នៅតែប្រព្រឹត្តទៅតាមទម្រង់ អនឡាញ់។ ប្រធានក្រុមចរចាររុស្ស៊ី លោក Vladimir Medinsky កាលពីថ្ងៃទី ៩ ឧសភា បានឲ្យដឹងថា ដើម្បីធ្វើការចរចាដោយផ្ទាល់មុខ រុស្ស៊ីត្រូវការសំណើជាក់លាក់បន្ថែម ទៀតពីភាគីអ៊ុយក្រែន។

នាថ្ងៃដដែល ប្រធានគណៈកម្មការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen បានប្រកាសថា EC នឹងឆ្លើយតបទៅនឹងសំណើសុំចូលរួម EU របស់អ៊ុយក្រែននៅខែ ក្រោយ។ នៅលើបណ្ដាញ Twitter លោកស្រី von der Leyen បាននិយាយថា លោកស្រីបានសន្ទនាជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ហើយកំពុងរង់ចាំទទួលចម្លើយស្តីពីបញ្ហាអ៊ុយក្រែនចូលរួមសហភាពអឺរ៉ុប។ លោកស្រីបញ្ជាក់ថា EC នឹងបញ្ចេញទស្សនៈលើបញ្ហានេះនៅខែមិថុនា។

មុននេះ នៅខែមេសា លោកស្រី von der Leyen បានធ្វើដំណើរទៅកាន់ទីក្រុង គៀវ ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយអ៊ុយក្រែន ព្រមទាំងយល់ស្របថា EU នឹង ពិចារណាពីបំណងចង់ចូលរួមក្នុងប្លុករបស់ប្រទេសនេះផងដែរ៕


top