អត្ថបទនេះ ពិពណ៌នាយ៉ាងរស់រវើកនិងលម្អិតអំពី "ភាពទាក់ទាញ" នៃរដ្ឋធានីហាណូយ ចាប់ពីតំបន់វិថីបុរាណ ដ៏មមាញឹក អាហារតាមដងវិថីដ៏គួឲ្យទាក់ទាញ វប្បធម៌កាហ្វេ ប្រវត្តិសាស្ត្រវីរភាពរបស់រដ្ឋធានី រហូតដល់ជំនាន់វ័យក្មេងដ៏ថាមវន្តដែលកំពុងខិតខំរួមចំណែកកសាងទីក្រុង។
អត្ថបទនៅកាសែត Nikkei Asia ឧទ្ទេសនាមអំពីទីក្រុងហាណូយដ៏គួរឲ្យទាក់ទាញ ជាមួយនឹងប្រជាជនរួសរាយរាក់ទាក់ ប្រវត្តិសាស្ត្រវីរភាព និងវប្បធម៌វិសេសវិសាល។ រូបថត៖ រូបថតអេក្រង់
អត្ថបទបាននិយាយថា ភោជនាហារគឺជា “ភាពទាក់ទាញ” ដែលមិនអាចខ្វះបានរបស់ទីក្រុងហាណូយ ជាមួយមុខម្ហូបដូចជា ហ្វើ បាញចែវ ប្រហិតត្រី ប៊ុនចា នំប័ុង...។ អ្នកនិពន្ធបានពិពណ៌នាភោជនាហារវៀតណាមជា "តុល្យភាពរវាងរសជាតិផ្អែម ប្រៃ ជូរ និងហើរ" ហើយថា ដោយមានបំណង "ចង់ឧទ្ទេសនាមម្ហូបអាហារវៀតណាម" ដូច្នេះនាងបានធ្វើ "ដំណើរកម្សាន្តនេះ" ។ អត្ថបទបានបញ្ចប់ជាមួយនឹងការណៃនាំអំពី "ប្រការទាំង ១០ ដែលអ្នកគួរធ្វើនៅពេលមកដល់ទីក្រុងហាណូយ" ដែលក្នុងនោះ បានលើកឡើងពីគោលដៅ បទពិសោធន៍ ម្ហូបអាហារដែលភ្ញៀវទេសចរគួរតែសាកល្បង៕