ព័ត៌មាន

កាសែតាអាហ្សង់ទីនលើកសរសើរជោគជ័យរបស់វៀតណាមក្នុងការបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩

អត្ថបទ​នេះបានឲ្យដឹងថា ខណៈដែលពិភពលោកបានកត់ត្រា ករណីស្លាប់ជាច្រើនដោយសារជំងឺនេះ គឺវៀតណាម​មិន​ទាន់​មាន​ករណី ស្លាប់ណាមួយឡើយ។
 
នាពេលថ្មីៗនេះ​ គេហទំព័រ OJODIGITAL របស់អាហ្សង់ទីនបានចុះ ផ្សាយអត្ថបទសរសេរក្រោមចំណងជើងថា “ការប្រយុទ្ធ​ប្រឆាំងនឹងជំងឺ កូវីដ-១៩៖ រូបសណ្ឋាននៅវៀតណាម-គំរូសម្រាប់ពិភពលោក” ដែលលើក សរសើរ​ជោគ​ជ័យ​របស់​វៀត​ណាមក្នុងការបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងនេះ។ អត្ថបទនេះបានឲ្យដឹងថា ខណៈដែល​ពិភពលោក​បាន​កត់ត្រា ករណីស្លាប់ជាច្រើនដោយសារជំងឺនេះ គឺវៀតណាមមិនទាន់មានករណី ស្លាប់ណា​មួយ​ឡើយ​។
 
ជោគ​ជ័យរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩ ត្រូវបាន រដ្ឋាភិបាល​នៃប្រទេស​ដទៃនិង​អង្គការ​អន្តរជាតិ​នានា​វាយតម្លៃខ្ពស់។ មិន ត្រឹមតែគ្រប់គ្រងស្ថានភា​ពជំងឺក្នុងប្រទេសយ៉ាងល្អប្រពៃប៉ុណ្ណោះទេ ​វៀត ណាម​ថែម​ទាំងសហប្រតិបតិ្ត​ការ ជាមួយប្រទេសផ្សេងៗជាច្រើនទៀតក្នុង វិ​បត្តិសុខាភិបាល​ជាសកលនេះ តាម​រយៈការ​ប្រគល់​សម្ភារៈបរិក្ខា ពេទ្យជូនប្រទេសមួយចំ​នួនដូចជាកម្ពុជា ឡាវ អ៊ី​តាលី ​អេស្ប៉ាញ់ អាល្លឺម៉ង់​ បារាំង​និង​អង់គ្លេស​​ជាដើម៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 


top