 សមាជិកសមាជិការដ្ឋសភាអនុម័តសេចក្តីសំរេចចិត្តស្តីពីការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងគាំពារការវិនិយោគរវាងវៀតណាមនិងសហភាពអឺរ៉ុប (EVIPA)  (រូបថត៖ TTXVN)
  សមាជិកសមាជិការដ្ឋសភាអនុម័តសេចក្តីសំរេចចិត្តស្តីពីការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងគាំពារការវិនិយោគរវាងវៀតណាមនិងសហភាពអឺរ៉ុប (EVIPA)  (រូបថត៖ TTXVN)
   
 គេហទំព័រអ៊ីតាលី https://www.affaritaliani.it បានចុះផ្សាយព័ត៌មានអំពីព្រឹត្តិការណ៍រដ្ឋសភាវៀតណាម ទើបតែបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA) និងកិច្ចព្រមព្រៀងគាំពារវិនិយោគវៀតណាម - សហភាពអឺរ៉ុប (EVIPA) បន្ទាប់ពីកិច្ចព្រមព្រៀងទាំងពីរនេះត្រូវបានសភាអឺរ៉ុបអនុម័តកាលពីខែកុម្ភៈកន្លងមក។
  
 យោងតាមគេហទំព័រនេះបានឲ្យដឹងថា សម្រាប់វៀតណាម កិច្ចព្រមព្រៀងទាំងនេះបានបើកឱកាសសំខាន់ ដើម្បីឈានចូលទីផ្សារអឺរ៉ុប ដែលធ្លានប់ត្រូវបានចាត់ទុកថាជាទីផ្សារនាំចេញធំទី ២ របស់ វៀតណាម។
  
 ហើយប្តូរទៅវិញ បណ្តាប្រទេសសមាជិកសហភាពអឺរ៉ុប នឹងអភិក្រមបាននូវខឿនសេដ្ឋកិច្ចមួយដែលកំពុងអភវិឌ្ឍន៍យ៉ាងឆាប់រហ័ស ដោយមានអតិថិជនជាង ១០០ លាននាក់ ព្រមទាំងជាប្រទេសមួយដ៏ស្វាហាប់និងមានប្រព័ន្ធអប់រំប្រកបដោយគុណភាពផងដែរ ។
  
  ទន្ទឹមនឹងនេះដែរ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទាំងនេះក៏មានតម្លៃក្នុងតំបន់ផងដែរ។ ពិតណាស់ថា វៀតណាមនឹងក្លាយជាប្រទេសមួយដើម្បីឲ្យបណ្តាប្រទេសសមាជិក EU អាចឈានចូលក្នុងតំបន់អាស៊ានយ៉ាងងាយស្រួល។ ប្រការនេះនឹងបង្កើត លក្ខណៈអំណោយផលសម្រាប់បណ្តាប្រទេសនានា ក្នុងតំបន់ដែលធ្លាប់មានកំណើននិងការអភិវឌ្ឍគួរឱ្យចាប់អាមរម្មណ៍ ហើយថែមទាំង ទាក់ទាញលំហូរវិនិយោគបរទេសយ៉ាងច្រើនផងដែរ៕ 
  
 តាម VOV5 - វិទ្យុសំឡេងវៀតណាម