អត្ថបទសរសេរលើគេហទំព័រកាសែត ABC News
នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ កាសែតអេឡិចត្រូនិក ABC News របស់អូស្ត្រាលីបានបង្ហោះអត្ថបទ សរសេរដែលអះអាងថា ការសម្រេចចិត្តយ៉ាងលឿននិងត្រឹមត្រូវគឺជា កូនសោរជួយឲ្យវៀតណាមគ្រប់គ្រងជំងឺឆ្លងយ៉ាងល្អ។ អត្ថបទនេះអះអាងថាវៀតណាមទទួលបានស្នាដៃគួរឲ្យចាប់អារម្មណ៍ក្នុង ការប្រយុទ្ធប្រឆាំងជំងឺឆ្លង Covid-19 ក្នុងបរិបទជាប្រទេសដែលមានខ្សែ ព្រំដែនវែងជាប់ជាមួយចិន ប៉ុន្តែរហូតមកដល់បច្ចុប្បន្ននេះ ត្រឹមតែមាន បរិមាណករណីឆ្លងជំងឺតិចជាង៣០០ ហើយគ្មានករណីស្លាប់ណាមួយឡើយ។
អត្ថបទរបស់កាសែត ABC News ក៏បានចាត់ទុកថា កត្តាមួយក្នុង ចំណោមកត្តាដែលធ្វើឡើងភាពជោគជ័យរបស់វៀតណាម នោះគឺយុទ្ធនា ការឃោសនាដល់ប្រជាជនម្នាក់ៗ។ អត្ថបទធ្វើសន្និដ្ឋានដោយការដកស្រង់ ប្រសាសន៍របស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc ដែលអះអាងថា “ហានិភ័យអំពីជំងឺឆ្លង Covid-19 នៅវៀតណាមនា បច្ចុប្បន្នបានថយចុះនៅកម្រិតទាបហើយនេះជាសញ្ញាវិជ្ជមាន” ប៉ុន្តែរដ្ឋា ភិបាលវៀតណាម នៅតែអំពាវនាវឲ្យប្រជាជនត្រូវរក្សា “ភាពប្រុងប្រយ័ត្ន”៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម