កាសែត New York Times បានឲ្យដឹងថា ត្រឹមតែសប្តាហ៍ដំបូងនៃយុទ្ធនាការនេះ មជ្ឈិមសមាគមន៍កាកបាទក្រហមវៀតណាមបានរៃអង្គាសទឹកប្រាក់បានជាង ១៣ លានដុល្លារអាមេរិក ដែលលើសពីការរំពឹងទុករបស់គណៈកម្មការរៀបចំ។
យុទ្ធនាការរៃអង្គាសមូលនិធិជួយឧបត្ថម្ភប្រជាជនគុយបាដោយប្រធានបទ “៦៥ឆ្នាំនៃមិត្តភាពវៀតណាម - គុយបា”។ (រូបថត៖ រណសិរ្សមាតុភូមិវៀតណាម)
កាសែត New York Times របស់អាមេរិកកាលពីថ្ងៃទី ១៩ សីហា បានចុះផ្សាយ អត្ថបទអំពីយុទ្ធនាការរៃអង្គាសមូលនិធិរបស់វៀតណាមដើម្បីជួយឧបត្ថម្ភប្រទេសគុយបាក្នុងឱកាសរំលឹកខួបលើកទី ៦៥ ទិវាបង្កើតទំនាក់ទំនងការទូតរវាង ប្រទេសទាំងពីរ (១៩៦០ - ២០២៥)។
កាសែត New York Times បានឲ្យដឹងថា ត្រឹមតែសប្តាហ៍ដំបូងនៃយុទ្ធនាការនេះ មជ្ឈិមសមាគមន៍កាកបាទក្រហមវៀតណាមបានរៃអង្គាសទឹកប្រាក់បានជាង ១៣ លានដុល្លារអាមេរិក ដែលលើសពីការរំពឹងទុករបស់គណៈកម្មការរៀបចំ។
កាសែតអាមេរិកបានវាយតម្លៃថា យុទ្ធនាការរៃអង្គាសសហគមន៍នៅវៀតណាម មានអត្ថន័យតភ្ជាប់ប្រជាជននៃប្រទេសទាំងពីរ។ ប្រធានគុយបាលោក Miguel Diaz-Canel Bermudez បានបង្ហោះអត្ថបទមួយនៅលើបណ្តាញសង្គម X ដោយសម្តែងនូវ ការដឹងគុណចំពោះសកម្មភាពខាងលើរបស់ប្រជាជនវៀតណាម។ មេដឹកនាំគុយបា បានហៅនេះជា "កាយវិកានៃសេចក្តីស្រឡាញ់" មកពី "ប្រជាជាតិដ៏ឧស្សាហ៍ព្យាយាម និងវីរភាពដែលបានក្រោកឈរឡើងក្រោយពីការតស៊ូដណ្ដើមឯករាជ្យជាច្រើន ហើយសព្វថ្ងៃនេះធ្វើឱ្យពិភពលោកកោតសរសើរចំពោះការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់ខ្លួន៕