ព័ត៌មាន

កាសែតវប្បធម៌រំលឹកខួប​អនុស្សវរីយ៍​លើក​ទី ​៦០ ទិវា​រួមដំណើរ​ក្នុង​ការ​អភិវឌ្ឍ​វប្បធម៌​វៀត​ណាម​


 កាសែតវប្បធម៌រំលឹកខួបអនុស្សវរីយ៍លើកទី ៦០ ទិវារួមដំណើរក្នុងការអភិវឌ្ឍន៍វប្បធម៌វៀតណាម 

នាព្រឹកថ្ងៃទី១៥​ ខែធ្នូ ឆ្នាំ​២០១៧​ នៅទីក្រុង​ហាណូយ បណ្ដាជំនាន់​អ្នកសារព័ត៌​មាន​នៃកាសែត​វប្បធម៌​បាន​រៀបចំ​ពិធីរំលឹក​ខួបអនុស្សវរីយ៍លើកទី ៦០​ ទិវា​បង្កើត (១៩៥៧ - ២០​១៧) និងទទួល​គ្រឿង​ឥស្សរិយយ​សពលកម្ម​ថ្នាក់​ទី ១។​ លោក Vo Van Thuon​g ប្រធាន​គណៈកម្មាធិការ​ឃោសនាការ​អប់រំ​បាន​អញ្ជើញ​ចូល​រួម​ពិធី​នេះ។​

អញ្ជើញ​ថ្លែងមតិនៅទីនេះ​ លោស្រី Trinh Thi Thuy អនុរដ្ឋមន្ត្រីក្រសួងវ​ប្បធម៌​ កីឡា និង​ទេសចរណ៍​វៀត​ណាម​បាន​ឲ្យដឹ​ងថា៖ “ក្នុងរយៈពេល ៦០ ឆ្នាំកន្លង​ទៅ បណ្ដាជំនាន់​នៃកាសែត​វប្បធម៌ បាន​ក្លាយ​ទៅជាស្ភាព​តភ្ជាប់​សំខាន់ ​ដើម្បីបញ្ជូន​គោលការណ៍ា​ មាគ៌ារ​បស់បក្ស ​និង គោលនយោបាយ​ ច្បាប់រ​បស់រដ្ឋដល់មិត្តអ្នក​អាននៅទូទាំង​ប្រទេស។ ​ការសែតវប្បធម៌ក៏បានរួមចំណែ​កយ៉ាងសកម្មក្មុងបុព្វហេតុប្រឆាំង​នឹង​អំពើអសកម្ម ខុស​ឆ្គង ហើ​យរួមចំណែកក្នុងបុព្វហេតុកសាង អភិ​វឌ្ឍន៍ខឿនវប្បធម៌វៀតណា​មជឿន​លឿន ពោរពេញ​ទៅដោយអត្ថ​សញ្ញាណវ​ប្បធម៌​ និងផ្នែក​ទេសចរណ៍​វៀត​ណាម ដោយ​មាន​គោលដៅ​ក្លាយ​ទៅជា​ផ្នែក​សេដ្ឋកិច្ច​មុខ​ព្រួញនាពេល​អនាគត​”។
 
នៅទីនេះ លោក Vo Van Thuong បានតាងនាមឲ្យបក្ស រដ្ឋ ប្រគ​ល់ជូន គ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី ​១ សម្រាប់​សមូហភាព​កម្មភិបាល អ្នកយកព័ត៌មាន ពល​ករនៃកាសែតវប្បធម៌ផងដែរ​៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 


top