យើងខ្ញុំបានបើកទំព័រកាសែតចាស់ បណ្តាប្រធានបទដូចជានៅតែក្តៅ “សត្រូវមកដល់ផ្ទះ ស្ត្រីក៏បានចូលរួមវាយប្រហារ” “លើតំបន់និមួយៗជាទីស្រឡាញ់”។ បណ្តារូបភាពបង្ហាញការបំផ្លិចបំផ្លាញយ៉ាងឃោរឃៅរបស់សង្គ្រាម និងរូបភាពបង្ហាញភាពអង់អាចក្លាហានរបស់ប្រជាជននិងកងទ័ពប្រជាជនវៀតណាមបានតយុទ្ធលើបណ្តាញខ្សែព្រំដែនភាគខាងជើង ដែលលេចចេញជាបណ្តើៗ។
កាលពី ៤០ ឆ្នាំមុន ប្រព័ន្ធសារព័ត៌មាននៅតែមានការកំរិតអំពីការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងសង្គ្រាមការពារខ្លួនរបស់ប្រទេសវៀតណាម។ ប៉ុន្តែ នាពេលនោះកាសែតរូបភាពវៀតណាមបានចុះផ្សាយបណ្តារូបភាព និងព័ត៌មានអំពីសង្គ្រាមនេះទាន់ពេលវេលា និងប្រសិទ្ធភាព ដើម្បីមិត្តភក្តិអន្តរជាតិអាចយល់ដឹងយ៉ាងច្បាស់លាស់ និងគាំទ្រវៀតណាមពេញទំហឹង ដែលរួមចំណែកយ៉ាងសំខាន់ សំដៅវៀតណាមដណ្តើមជ័យជម្នះ./.
អត្ថបទ៖ កាសែតរូបភាពវៀតណាម