ចិនជំរុញខ្លាំងការកសាងបណ្ដាកោះសប្បនិមិត្ត នៅក្នុងតំបន់ប្រជុំកោះ Truong Sa របស់វៀតណាម |
នាប៉ុន្មានថ្ងៃនេះ សារព័ត៍មានបារាំងនិងអន្តរជាតិ បានចុះផ្សាយអត្ថបទជា ច្រើនដែលទាក់ទិនដល់ការដែលចិនជំរុញខ្លាំងការកសាងបណ្ដាកោះសប្បនិមិត្ត នៅក្នុងតំបន់ប្រជុំកោះ Truong Sa របស់វៀតណាម ដោយមានមហិច្ចតាគ្រប់គ្រងតំបន់សមុទ្រខាងកើត។ ក្នុងអត្ថបទ១ ដែលបានចុះផ្សាយនៅលើកាសែតប្រចាំថ្ងៃ Le Figano នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៥ អ្នកនិពន្ធ Jean Licourn បានដកស្រង់ របាយការណ៍របស់ក្រសួងការពារជាតិបារាំងថា៖ចិនយកចិត្តទុកដាក់ជាពិសេស ល់តំបន់សមុទ្រនេះ ពីព្រោះនេះគឺជាតំបន់យុទ្ធសាស្ត្រដ៏សែនសំខាន់។ ការដែលចិនបង្កើកោះថ្មីនេះ គឺបន្តយុទ្ធសាស្ត្រ១ ដែលតែងតែអនុវត្តនៅតំបន់ប្រជុំកោះ Hoang Sa។ នាខែឧសភាឆ្នាំ ២០១៤កន្លងទៅ ចិនបានប្រើតំបន់ដែនសមុទ្រនេះអធិប្បាយអោយអំពើដាក់ស្ថានីយ៍ខួង Haiyan Shinyou ៩៨១ ដោយ ខុសច្បាប់របស់ខ្លួន។
នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៥ គេហទំព័រអន្តរជាតិ របស់ Radio – Monaco បានចុះផ្សាយអត្ថបទដោយប្រធានបទ៖ ចិនកំពុងកសាងកោះយោធា១ នៅក្នុងចន្លោះដែនសមុទ្រវៀតណាមនិងហ្វីលីពីន។ ក្នុងនោះ អ្នកនិពន្ធ Frank Herman បានអះអាងថា៖ការបើកទូលាយកោះ និងក្លាយកោះទាំងនេះទៅជាទីតាំងយោធានិងមូលដ្ឋានសំរាប់ចិនលើកឡើងសំណូមពរអំពីតំបន់សេដ្ឋកិច្ចផ្ដាច់មុខនៅលើសមុទ្រ។ ដោយប្រធានបទ៖ បណ្ដាកោះសប្បនិមិត្ត អាវុធសម្ងាត់របស់ចិន អត្ថបទនៅចុះផ្សាយកាសែត Sputniknews នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៥ បានដកស្រង់ព័ត៍មានពីទស្សនាវត្ដី HIS Jane’s Defence Weekly បានអោយដឹងថា៖ ចិនកំពុងងប្រែងកសាងបណ្ដាញ់ទីតាំងកងទ័ពជើងទឹក និងជើងអាកាសក្នុងតំបន់ជំលោះ ដោយផ្អែកទៅលើកោះថ្មីចំនួន៥។ លោក James Hardy អគ្គនិពន្ធនាយក HIS Jane’s Defence Weekly បានអះអាងថា៖ ចិនបានគូប្លង់និងសកម្មអនុវត្តកម្មវិធីក សាងបណ្ដាញការពារនៅក្នុងតំបន់ប្រជុំកោះ Truong Sa ដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម