ព័ត៌មាន

កាសែតជប៉ុនវាយតម្លៃអំពីនិន្នាការអភិវឌ្ឍន៍នៃផលិតកម្មរថយន្តនៅអាស៊ីអាគ្នេយ៍


 រោងចក្ររថយន្តនៃសម្ព័ន្ធក្រុមហ៊ុន Vingroup (រូបថត៖ vnanet.vn)
 

 នាខែឧសភា ឆ្នាំ២០១៩ កន្លងទៅ សម្ព័ន្ធក្រុមហ៊ុន Vingroup បាន​សម្រេច​ការ​សាង​សង់​រោង​ចក្រ​រថយន្ត​ជា​ស្ថាព​រ​ ដើម្បីផលិតរថយន្ត ដែលមានពាណិជ្ជសញ្ញាវៀតណាមដំបូងគេនៅវៀតណា​ម។
 
នាថ្ងៃទី​៨ ខែកក្កដា ឆ្នាំ២០១៩ ការសែត Yomiuri របស់ប្រទេស​ជប៉ុន​បាន​ចុះផ្សាយ​បទវិភា​គអំពីនិន្នាការ​អភិវឌ្ឍន៍​នៃ​ផ្នែក ឧ​ស្សាហកម្មរថយន្តនៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍។ កាសែតនេះបាន​អះអាងថា នៅវៀត​ណាម​ ថៃ និងបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ដទៃទៀតនោះ បណ្ដាក្រុម​ហ៊ុនក្នុងស្រុក​បានចូល​រួម​ទីផ្សារ​រថយន្ត​ ហើយកំពុងខិតខំប្រឹងប្រែងក្នុងការ​កសាងពាណិជ្ជសញ្ញាឯកជន ​ដើម្បីប្រ​កួតប្រជែ​ងជាមួយ​សហគ្រាស​ជប៉ុន​ និងបណ្ដាពាណិជ្ជសញ្ញាដែលកំពុងឈរជើងយ៉ាងរឹងមាំនៅទីផ្សារក្នុងតំបន់នេះ។ នាខែឧសភា ឆ្នាំ២០១៩ កន្លង​ទៅ សម្ព័ន្ធក្រុមហ៊ុន Vingroup បានសម្រេចការសាងសង់រោងចក្ររថយន្តជាស្ថាពរ ដើម្បី​ផលិត​​រថយន្ត ដែលមានពាណិជ្ជសញ្ញាវៀតណាម ដំបូងគេនៅវៀតណាម។ អត្ថបទសរសេរនេះ​បាន​ដក​ស្រង់​សំដី​របស់​ ​នាយករដ្ឋមន្ត្រីវៀតណាម លោក​ Nguyen X​uan Phuc នៅឯពិធីបើកសម្ពោធ រោងចក្រ​ផលិត​រថយន្ត Vingroup ដោយ​សង្កត់ធ្ងន់​លើជោគជ័យ​នៃគម្រោង​នេះនឹង​មានសារៈ​សំខាន់​ជាពិសេសស​ម្រាប់ផ្នែកឧស្សាហក​ម្មវៀត​ណាម​។ លោកនាយករដ្ឋមន្រ្តីក៏បានបញ្ជាក់ផងដែរថារដ្ឋាភិបាលនឹងជួយឧបត្ថម្ភសហគ្រាសនានា ដែលហាន​ប្រឈមនឹងការសាកល្បងផងដែរ៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម
 


top