ព័ត៌មាន

ការ​នាំ​ចេញ​ផ្នែកវាយនភ័ណ្ឌនិងកាត់ដេរមាន​សន្ទុះ​កំណើន​ល្អ​

ការនាំចេញវាយនភ័ណ្ឌនិងកាត់ដេរក្នុងរយៈពេលពីរខែដើមឆ្នាំនេះឈានដល់ជិត ៣,២ ពាន់លានដុល្លារអាមេរិក កើនឡើង ១,៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ បច្ចុប្បន្ននេះ សហគ្រាសជាច្រើនមានការបញ្ជាទិញរហូតដល់ចុងត្រីមាសទី ២ សូម្បីតែរហូតដល់ត្រីមាសទី ៣ ក៏ដោយ។

ចាប់តាំងពីដើមឆ្នាំមក ក្រុមហ៊ុន Viking Vietnam បានទទួលការបញ្ជាទិញថ្មីៗជាច្រើន។ ក្រុមហ៊ុនបានវិនិយោគលើបច្ចេកវិទ្យាក្នុងការកាត់ ដេរ បោះត្រាជាដើម ដើម្បីកាត់បន្ថយជំហានធ្វើដោយដៃនិងបង្កើនផលិតភាព។ ទន្ទឹមនឹងនេះ នៅសាជីវកម្ម ២៨ ក្នុងរយៈពេលពីរខែដើមឆ្នាំ តម្លៃនាំចេញមានកំណើនខ្ពស់បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះផ្នែកវាយនភណ្ឌកើនឡើង១០% និងផ្នែកកាត់ដេរកើនឡើង ៧% ។ ក្រុមហ៊ុនបានទទួលការបញ្ជាទិញជាច្រើននៅក្នុងទីផ្សារសហរដ្ឋអាមេរិក និងអឺរ៉ុបនៅចុងត្រីមាសទីពីរ។

យោងតាមអ្នកជំនាញ នៅឆ្នាំនេះ ការនាំចេញវាយនភណ្ឌ និងកាត់ដេរ មានសន្ទុះកំណើនល្អ ដោយបន្តមូលដ្ឋានគ្រឹះនៃឆ្នាំមុន។ ព្រោះថា ក្រៅពីការស្តារឡើងវិញនៃទីផ្សារសំខាន់ៗដូចជាសហរដ្ឋអាមេរិក អឺរ៉ុប និងជប៉ុន តម្រូវការប្រើប្រាស់និងបរិមាណទំនិញស្តុកទុកថយចុះយ៉ាងខ្លាំង សមត្ថភាពផ្គត់ផ្គង់ផលិតផលរបស់សហគ្រាសក្នុងស្រុកក៏ត្រូវបានកែលម្អ ហើយសហគ្រាសភាគច្រើនមានភាពរសើបនិងបត់បែនក្នុងការផ្លាស់ប្តូរគំរូ និងវិនិយោគលើគ្រឿងម៉ាស៊ីន។ សេដ្ឋវិទូ បណ្ឌិត Ngo Minh Hai មានប្រសាសន៍ថា ៖  “ទន្ទឹមនឹងការស្តារឡើងវិញរបស់ពិភពលោក តម្រូវការផ្នែកវាយនភ័ណ្ឌក៏កើនឡើងផង ដែរ។ លើសពីនេះ មានការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង និងការធ្វើពិពិធកម្មប្រភពវត្ថុធាតុដើម ដូច្នេះផលិតផលវាយនភណ្ឌមានតម្លៃប្រកួតប្រជែង និងនាំមកនូវប្រសិទ្ធភាពនៃការនាំចេញកាន់តែប្រសើរឡើង”។

ឆ្នាំនេះ វៀតណាមដាក់គោលដៅនាំចេញផលិតផលវាយនភ័ណ្ឌកាត់ដែរឲ្យសម្រេចបានចំនួន ៤៨ ពាន់លានដុល្លារអាមេរិក៕


top