ម្ហូបអាហារ

ការ៉េម ត្រាងទៀន (Trang Tien) - រសជាតិអនុស្សាវរីយ៍នៃរដ្ឋធានីហាណូយ

ការ៉េម ត្រាងទៀន (Trang Tien) មិនត្រឹមតែជាប​ង្អែម​ត្រជាក់មួយប្រភេទប៉ុណ្ណោះ ប៉ុន្តែវាក៏ជាផ្នែកមួយនៃ​អនុស្សាវរី​យ៍​​ បានឆ្លងកាត់ច្រើនជំនាន់

បង្កើតឡើងក្នុងឆ្នាំ១៩៥៨ ក្បែរបឹង ហូហ្គឿម (Ho Guom) ការ៉េម ត្រាងទៀន (Trang Tien) មិនត្រឹមតែជាប​ង្អែម​ត្រជាក់មួយប្រភេទប៉ុណ្ណោះ ប៉ុន្តែវាក៏ជាផ្នែកមួយនៃ​អនុស្សាវរី​យ៍​​ បានឆ្លងកាត់ច្រើនជំនាន់របស់ប្រជាជន រដ្ឋធានីហាណូយ​ទៀត​ផង ដែលរក្សានូវភាព​សាមញ្ញ​នៃ​ម្ហូបអាហារ និងជីវិត​តាម​ដងផ្លូវ។

ម៉ាកការ៉េម ត្រាងទៀន (Trang Tien) ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ ១៩៥៨ នៅជិតបឹង ហូហ្គឿម (Ho Guom)  ដែលបានក្លាយជាអាហារពិសេសរបស់រដ្ឋធានី ហាណូយ។ រូបថត៖ ត្រឹនថាញ់យ៉ាង/VNP
 

ក្នុងកណ្ដាល​ចង្វាក់ជីវភាពទំនើប ខណៈពេល​​ប្រភេទការ៉េម​ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានភាពចម្រុះ និងទាក់ទាញ ការ៉េម ត្រាងទៀន (Trang Tien) នៅតែរក្សាបានភាព​សាមញ្ញា ពីរូបរាង​រហូតដល់រសជាតិ។ ដើមការ៉េមតូចៗ ក្លិន​ឈ្ងុយឆ្ងាញ់ រួមនឹងរសជាតិអំបុក សណ្តែតបាយ ដូងម្លាន់ ឬ​ជាតិសូកូឡាផ្អែមស្រាល បានក្លាយជាផ្នែកមួយ​នៃ​អនុស្សាវ​រីយ៍​​ជាច្រើនជំនាន់នៃប្រជាជនរដ្ឋធានី។

ការ៉េម ត្រាងទៀន (Trang Tien) មានរសជាតិជាច្រើនប្រភេទ ដូច្នេះអតិថិជន​អាច​មាន​ជម្រើសជាច្រើន។ រូបថត៖ ត្រឹនថាញ់យ៉ាង/​VNP
បើទោះបីជាមានការរីកចម្រើន និងការធ្លាក់ចុះជាច្រើន​ក៏ដោយ ការ៉េម ត្រាងទៀន (Trang Tien) នៅតែជាកន្លែងជួបជុំជិតស្និទ្ធ សម្រាប់អ្នកទីក្រុងហាណូយ។ រូបថត៖ ត្រឹនថាញ់យ៉ាង / ​VNP
 

ចំណាប់អារម្មណ៍មួយ ក្នុងវប្បធម៌ទទួលទានការ៉េម ត្រាង​ទៀន (Trang Tien) គឺ "ឈរញ៉ាំការ៉េម"។ នៅហាង​លក់​​ការ៉េម ​លេខ ៣៥ ផ្លូវត្រាងទៀន (Trang Tien) អតិថិជន​តែងតែរៀបជួរ ហើយហូបភ្លាមៗ នៅនឹងកន្លែងលក់ ឬដើរកម្សាន្ត​ជុំវិញបឹង ហូហ្គឿម (Ho  Guom) ជាបណ្តើរ ហូបការ៉ែម​ជាបណ្តើរ។ មិនស្មុគស្មាញ មិនស៊ីវិល័យ ​របៀបទទួលទាន​នោះ​ង្កើតនូវរូបភាពពិសេសដោយឡែកមួយ របស់រដ្ឋ​ធានី​ហាណូយ។ 

ខាងក្នុងដ៏ស្រស់ស្អាត នៃហាងលក់ការ៉េម ត្រាងទៀន (Trang Tien) ។ រូបថត៖ ត្រឹនថាញ់យ៉ាង/​VNP

បន្ទាប់ពី​ថ្ងៃ ១៥ ខែកញ្ញា ឆ្នាំ២០២៦ ការ៉េម ត្រាងទៀន (Trang Tien) នឹងឈប់លក់នៅអាសយដ្ឋានលេខ ៣៥ ផ្លូវ ត្រាងទៀន (Trang Tien)។ អតិថិជន​នៅតែអាចទទួលទាន​ការ៉ែម នៅអាសយដ្ឋានចំនួនបី ក្បែរបឹង ហូហ្គឿម (Ho Guom) គឺ៖ លេខ១៨ ផ្លូវ ហាងបាយ (Hang Bai) លេខ ៤៤ ផ្លូវត្រាងទៀន (Trang Tien) លេខ ១៨ ផ្លូវង៉ូគ្វៀន (Ngo Quyen)។ ទន្ទឹម​នឹងនោះ ម៉ាកយីហោនេះ នឹង​បន្ត​ពង្រីក​បណ្តាញ​​ចែក​ចាយដោយសាខា និងកន្លែង​លក់ជាង ៤០០ កន្លែង ​នៅ​ទូទាំងប្រទេស ក្នុងឆ្នាំ២០២៥ ដើម្បីនាំយករសជាតិ​ការ៉េម ត្រាង​ទៀន  (Trang Tien) ឲ្យកាន់តែជិត​​អ្នកទទួលទានក្នុងតំបន់​ជាច្រើន​។

ម៉ាកការ៉េម ត្រាងទៀន ជាបង្អែមផ្អែមល្ហែមមួយ ដែលស្វាគមន៍ភ្ញៀវទេសចរពីចម្ងាយ មកកាន់រដ្ឋធានី។ រូបថត៖ ត្រឹនថាញ់យ៉ាង/VNP
ដើមការ៉េមជាកាដូ នៃកុមារភាព ដែលបាន​ចិញ្ចឹមបីបាច់រសជាតិរបស់មនុស្សជំនាន់ជាច្រើន ចាប់តាំង​ពីសម័យ​ឧបត្ថម្ភធនដ៏លំបាក។ រូបថត៖ ត្រឹនថាញ់យ៉ាង/​VNP
យុវជនថតរូប នៅហាងលក់ការ៉េម ត្រាងទៀន (Trang Tien) ។ រូបថត៖ ត្រឹនថាញ់យ៉ាង/VNP
 

តាំងពីសម័យឧបត្ថម្ភធន រហូតដល់ជីវិតសព្វថ្ងៃនេះ ការ៉េម ត្រាងទៀន នៅតែមានវត្តមាន ​ក្នុងកាលៈទេសៈ​នៃ​ការរស់នៅ ​​ប្រចាំថ្ងៃ​នៃ​រដ្ឋធានីហាណូយ តាំងពីមនុស្សចាស់ គូស្នេហា​វ័យក្មេង រហូតដល់កុមារតូចៗ។ នាឆ្នាំ ២០២៣ ការ៉េម ត្រាងទៀន​ ត្រូវបាន TasteAtlas ដាក់បញ្ចូល​ក្នុង​បញ្ជី​ហាងការ៉េម​​ល្បី​ល្បាញ​​ទាំង ១០០ លើពិភពលោក។

ចំពោះប្រជាជន​រដ្ឋធានីហាណូយ ការ៉េម ត្រាងទៀនមួយដើម  មិនត្រឹមតែជាអាហារ​សម្រន់​ដ៏ស្រស់ស្រាយ​ប៉ុណ្ណោះទេ ថែម​ទាំង​ជារសជាតិ​ដែល​រំលឹក​ឡើងវិញ​ នូវអនុស្សាវ​រីយ៍​អំពី​រដ្ឋធានីហាណូយដ៏សាមញ្ញ ជិតស្និទ្ធ និងជាទីស្រឡាញ់ ផងដែរ៕

 

អត្ថបទ និងរូបថត៖ ត្រឹន​ថាញ់យ៉ាង/VNP


top