ព័ត៌មាន

ការអភិវឌ្ឍឧស្សាហកម្មនាវាចរណ៍គឺជាភារកិច្ចយុទ្ធសាស្ត្រក្នុងការកសាងប្រទេសវៀតណាមឱ្យក្លាយជាប្រទេសសមុទ្រដ៏រឹងមាំ

រសៀលថ្ងៃទី១៤ ខែកក្កដា នៅទីស្នាក់ការមជ្ឈឹមបក្ស ក្នុង​ទីក្រុងហាណូយ លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំការងារជាមួយបណ្តាស្ថាប័នពាក់ព័ន្ធ អំពីយុទ្ធសាស្ត្រអភិវឌ្ឍន៍ឧស្សាហកម្មនាវាចរណ៍ជាតិ។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជាមួយបណ្តាស្ថាប័នពាក់ព័ន្ធ អំពីយុទ្ធសាស្ត្រអភិវឌ្ឍន៍ឧស្សាហកម្មនាវាចរណ៍ជាតិ។ រូបថត៖ VNA

ថ្លែងនៅទីនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានគូសបញ្ជាក់យ៉ាងច្បាស់ថា ការអភិវឌ្ឍឧស្សាហកម្មនាវាចរណ៍ជាតិ គឺជាភារកិច្ចយុទ្ធសាស្ត្រនៅក្នុងទិដ្ឋភាពរួមនៃការកសាងប្រទេស វៀតណាមឱ្យក្លាយជាប្រទេសសមុទ្រដ៏ខ្លាំងក្លា។ តាមនោះ កសាងសមត្ថភាពជាតិនៅលើសមុទ្រនិងផ្លូវទឹក ផ្សារភ្ជាប់ការអភិវឌ្ឍសេដ្ឋកិច្ចទៅនឹងវិស័យការពារជាតិ - សន្តិសុខ ម្ចាស់ការលើការដឹកជញ្ជូន ឡូជីស្ទិក សន្តិសុខខ្សែសង្វាក់ផ្គត់ផ្គង់ និងការធ្វើសមាហរណកម្មអន្តរជាតិ។ លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ បានសង្កត់ធ្ងន់លើខ្លឹមសារធំៗចំនួន ៣ ក្នុងនោះយកចិត្តទុកដាក់លើឧស្សាហកម្មនាវាចរណ៍ ការអភិវឌ្ឍឧស្សាកម្មកសាងនាវាតាមផ្នត់គំនិតនៃ​ប្រព័ន្ធអេកូឡូស៊ី ប្រកបដោយសមកាលកម្មជាមួយក្រុមនាវាសមុទ្រ មធ្យោបាយផ្លូវទឹកក្នុងស្រុក កំពង់ផែ ឡូជីស្ទិក ឧស្សាហកម្មគាំទ្រ និងសេវាកម្ម ក្នុងពេញមួយវដ្តជីវិតរបស់មធ្យោបាយ។ ទន្ទឹមនឹងនោះ រៀបចំទីផ្សារក្នុងស្រុកឡើងវិញ ដោ​យ​ភ្ជាប់តម្រូវការអភិវឌ្ឍន៍ក្រុមនាវាសមុទ្រ មធ្យោបាយផ្លូវទឹកក្នុងស្រុក សេវាកម្ម​នៅលើសមុទ្រ និងវិស័យការពារជាតិ - សន្តិសុខ ទៅនឹងសមត្ថភាពឧស្សាហកម្មក្នុងស្រុក​។ ជាពិសេស ត្រូវតែកសាងប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្មនាវាចរណ៍ និងផ្លូវទឹកដ៏ទំនើប បៃតង ឌីជីថល មានសមត្ថភាពម្ចាស់ការ និងការប្រកួតប្រជែងអន្តរជាតិ៕

កិច្ចប្រជុំជាមួយបណ្តាស្ថាប័នពាក់ព័ន្ធ អំពីយុទ្ធសាស្ត្រអភិវឌ្ឍន៍ឧស្សាហកម្មនាវាចរណ៍ជាតិ។ រូបថត៖ VNA

 


top