ចំណុចសំខាន់ៗ

ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចរង្វង់៖ ប្រៀបខ្លាំងរបស់វៀតណាម

ពិភពលោកកំពុងជួបប្រទះ​ឥទ្ធិពលរួមផ្សំដែល​មានកម្រិត និងទ្រង់ទ្រាយមិនធ្លាប់មានពីមុនមកនៃគ្រោះមហន្តរាយចំនួនបី គឺជំងឺរាតត្បាត COVID-19 ការប្រែប្រួលអាកាសធាតុ និងការថយចុះនៃធនធានធម្មជាតិ ដែល​បន្សល់នូវផលវិបាកដ៏ធំធេងនិងច្រើនវិស័យ មិនត្រឹមតែសព្វថ្ងៃនេះប៉ុណ្ណោះទេ នៅទាំងជះឥទ្ធពលដល់ចមនុស្សជំនាន់ក្រោយទៀតផង។ ដូច្នេះ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​បៃតង និង​សេដ្ឋកិច្ចរង្វង់​គឺជា​និន្នាការចាំបាច់។

ពិភពលោកកំពុងជួបប្រទះ​ឥទ្ធិពលរួមផ្សំដែល​មានកម្រិត និងទ្រង់ទ្រាយមិនធ្លាប់មានពីមុនមកនៃគ្រោះមហន្តរាយចំនួនបី គឺជំងឺរាតត្បាត COVID-19 ការប្រែប្រួលអាកាសធាតុ និងការថយចុះនៃធនធានធម្មជាតិ ដែល​បន្សល់នូវផលវិបាកដ៏ធំធេងនិងច្រើនវិស័យ មិនត្រឹមតែសព្វថ្ងៃនេះប៉ុណ្ណោះទេ នៅទាំងជះឥទ្ធពលដល់ចមនុស្សជំនាន់ក្រោយទៀតផង។ ដូច្នេះ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​បៃតង និង​សេដ្ឋកិច្ចរង្វង់​គឺជា​និន្នាការចាំបាច់។ 

បច្ចុប្បន្ននេះ រដ្ឋាភិបាលវៀតណាមកំពុងខិតខំប្រឹង​ប្រែង​ ក្នុងការពង្រីកសក្តានុពលរបស់ខ្លួន និងពន្លឿនការអនុវត្តផែនការ និងយុទ្ធសាស្ត្រ ដើម្បីសម្រេចបាននូវ​កំណើនសេដ្ឋកិច្ច ទន្ទឹមនឹងការរក្សាបាននូវនិរន្តរភាពបរិស្ថាន។

នាវាទេសចរណ៍ដឹកបេក្ខនារីនៃការប្រកួតបវរកញ្ញាទេសចរណ៍ពិភពលោកឆ្នាំ ២០២២ ទស្សនានិង​ស្វែងយល់បឹងមួយ​នៃស្រុក ក្វីញញ៉ាយ (Quynh Nhai) (ខេត្ត សើនឡា (Son La))។ រូបថត៖ ក្វាង​គ្វៀត/VNA

ជាជាក់ស្តែង នាយករដ្ឋមន្ត្រីបានចេញសេចក្តីសម្រេចលេខ ១៦៥៨/QD-TTg អនុម័តយុទ្ធសាស្ត្រជាតិស្តីពីកំណើនបៃតងក្នុង​ដំណាក់​កាល ២០២១​ - ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ និងសេចក្តីសម្រេចលេខ ៦៨៧/QD-TTg អនុម័តគម្រោង អភិវឌ្ឍសេដ្ឋកិច្ចរង្វង់នៅវៀតណាម។ ក្នុងអំឡុងពេលជាង ១០ ឆ្នាំនៃការអនុវត្តសេដ្ឋកិច្ចបៃតង ដោយការដឹកនាំរបស់បក្ស និងរដ្ឋ រួមជាមួយនឹងការយល់ដឹងរបស់សហគមន៍សង្គមអំពីសារៈសំខាន់នៃសេដ្ឋកិច្ចបៃតងនោះ មកទល់ពេលនេះខឿន​សេដ្ឋកិច្ច​វៀតណាមមានវឌ្ឍនភាពគួរឲ្យកត់សម្គាល់ ដូចជា៖ ឥរិយាបទផលិតកម្ម និងការប្រើប្រាស់បានផ្លាស់ប្តូរយ៉ាងខ្លាំង និងប្រសើរឡើងជាវិជ្ជមាន មួយថ្ងៃៗកាន់តែមានសកម្មភាពជាក់ស្ដែងជាច្រើនបាន រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានកែលម្អ និងលើកកម្ពស់ដោយឥតឈប់ឈរ នគរូបនិយកម្មបានកើតឡើងជាបន្តបន្ទាប ជាពិសេសតំបន់ជនបទថ្មីត្រូវបានបង្កើតឡើង។

ការអភិវឌ្ឍទេសចរណ៍ តាមនិន្នាការកំណើនបៃតង និងនិរន្តរភាព​។ រូបថត៖ VNA

ក្នុងរយៈពេលកន្លងមក ដើម្បីអនុវត្តការអភិវឌ្ឍសេដ្ឋកិច្ចបៃតង វៀតណាមតែងតែទទួលបានការយកចិត្តទុកដាក់ ជំនួយ ចែករំលែកបទពិសោធន៍ និងការគាំទ្រពីអង្គការអន្តរជាតិ និងសហគមន៍ជុំវិញពិភពលោក ទាក់ទាញបានប្រភពដើមទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ជាច្រើន ចូលទៅក្នុងសេដ្ឋកិច្ចបៃតង ជាពិសេសគឺការអភិវឌ្ឍឧស្សាហកម្មបៃតង និងថាមពលបៃតង។

សេដ្ឋកិច្ចបៃតង គឺជាការរួមបញ្ចូលគ្នានៃកត្តាទាំងបីគឺ សេដ្ឋកិច្ច បរិស្ថាន និងសង្គមដែលមានលក្ខណៈនិរន្តរភាពឆ្ពោះទៅរកការអភិវឌ្ឍជីវភាពរស់នៅរបស់សហគមន៍សង្គមមនុស្ស ហើយទន្ទឹមនឹងនោះ សកម្មភាពទាំងនោះគឺមិនប៉ះពាល់ដល់បរិស្ថាន។

ក្នុងខឿនសេដ្ឋកិច្ចបៃតង ធនធានបរិស្ថានគឺជាកត្តាសំខាន់ដែលសម្រេច ការអភិវឌ្ឍសេដ្ឋកិច្ច ធ្វើអោយប្រសើរឡើងនូវប្រព័ន្ធ តម្លៃ និងនាំមកនូវស្ថេរភាព និងរុងរឿងជាយូរអង្វែង។ ការការពារបរិស្ថាន ការគ្រប់គ្រងនិងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយ​និរន្តរភាព ការឆ្លើយតបទៅនឹង​បម្រែបម្រួល អាកាសធាតុត្រូវបានចាត់ទុកថា​​ជាបញ្ហាសំខាន់​នៃសេដ្ឋកិច្ចបៃតង។

រដ្ឋ តំបន់ និងបុគ្គល ប្រមូលផ្ដុំ ផ្តល់អាទិភាពដល់ចំពោះការវិនិយោគក្នុងសកម្មភាពសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និងការដ្ឋានមានប្រយោជន៍ ធានាបាននូវគោលដៅកាត់បន្ថយការបំពុល និង បន្សាត់ឧស្ម័នកាបូន បង្កើនប្រសិទ្ធភាព ប្រើប្រាស់ធនធាន ថាមពល ទប់ស្កាត់ការបាត់បង់ជីវចម្រុះ និងសេវាប្រព័ន្ធអេកូឡូស៊ី។

ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាពត្រូវបានចាត់ទុកថាជាបញ្ហាសំខាន់នៃសេដ្ឋកិច្ចបៃតង។ រូបថត៖ VNA

ការប្រកាសដ៏រឹងមាំនៃការបំភាយឧស្ម័នស្មើសូន្យ ក្នុងឆ្នាំ ២០៥០ នៅ COP២៦ បង្ហាញពីការប្តេជ្ញាចិត្ត និងការសន្យានយោបាយរបស់វៀតណាមក្នុងការដោះស្រាយបញ្ហាប្រឈមដ៏ធ្ងន់ធ្ងររបស់ពិភពលោកអំពីអាកាសធាតុ បរិស្ថាន និងអាកាសធាតុ ការចុះថយនៃប្រព័ន្ធអេកូឡូស៊ីឆ្ពោះទៅរកភពដែលមានសុខភាពល្អ ទន្ទឹមនឹងនោះ ឆ្លៀតឱកាសនាំប្រទេសយើងអភិវឌ្ឍតាមមាគ៌ា "បៃតង" ដោយសម្រេចគោលដៅវៀតណាមក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៤៥។

 

យោងតាមរបាយការណ៍ទស្សនវិស័យ​ថាមពល​វៀតណាម ឆ្នាំ២០២១ បានឲ្យដឹងថា ជាមួយនឹងថាមពលពន្លឺព្រះអាទិត្យដ៏សម្បូរ និងថាមពលខ្យល់ដ៏បរិបូរណ៍ វៀតណាមជាប្រទេសដែលមានសក្តានុពលផ្លាស់ប្តូរពណ៌បៃតងធំបំផុតនៅក្នុងតំបន់ ហើយនឹងក្លាយជាមជ្ឈមណ្ឌលថាមពលកកើតឡើងវិញនៅអាស៊ីអាគ្នេយ៍។

សេដ្ឋកិច្ចបៃតងគ្រប់​ជ្រុង​ជ្រោយគឺឆ្ពោះទៅរកការអភិវឌ្ឍចីរភាព។ រូបថត៖ VNA

នៅប្រទេសវៀតណាម និន្នាការអភិវឌ្ឍសេដ្ឋកិច្ចបៃតង និងមានវត្តមានមិនទាន់យូរប៉ុន្មានទេ ប៉ុន្តែជាមួយនឹងគុណសម្បត្តិនៃ​ប្រទេសដើរក្រោយ វៀតណាមអាចអភិវឌ្ឍខឿនសេដ្ឋកិច្ចបៃតងមួយយ៉ាងពេញលេញ ឆ្ពោះទៅរកការអភិវឌ្ឍចីរភាព សម្រេចបាន​​គោល​ដៅសមស្រប​រវាង​កំណើន​សេដ្ឋកិច្ច ធានា​សុមាលភាព​សង្គម ការពារបរិស្ថាន។ នេះត្រូវបានចាត់ទុកថាជាឱកាស អភិវឌ្ឍសេដ្ឋកិច្ចចីរភាព នាំមកនូវផលប្រយោជន៍ជាច្រើនដល់ប្រទេសជាតិ សហគ្រាស និងលើកកម្ពស់គុណភាពរស់នៅរបស់ប្រជាជន៕

 

យោងតាមធនាគារពិភពលោក (World Bank), វៀតណាមជាប់ចំណាត់ថ្នាក់ទី៨ ក្នុងចំណោមប្រទេសកំពូលទាំង ១០ ដែលមានការវិនិយោគថាមពលកកើតឡើងវិញខ្ពស់បំផុតនៅលើពិភពលោក ជាមួយនឹងដើមទុនសរុបចំនួន ៧.៤ ពាន់លានដុល្លារ។

អត្ថបទ៖  VNP រូបថត៖ VNA និងឯកសារ  ប្រែសម្រួល​ដោយង្វៀន​យ៉ាង


top