ព័ត៌មាន

ការអភិវឌ្ឍទំនាក់ទំនងជាមួយចិនគឺជាអាទិភាពចម្បងរបស់ប្រទេសវៀតណាម

លោកអគ្គលេខាបក្ស តូ ឡឹម បានបញ្ជាក់ថា ការអភិវឌ្ឍទំនាក់ទំនងជាមួយចិនគឺជាអាទិភាពចម្បង និងជាជម្រើសយុទ្ធសាស្ត្រនៅក្នុងគោលនយោបាយកិច្ចការបរទេស របស់វៀតណាម។
ទិដ្ឋភាពនៅជំនួបនេះ។ (រូបថត៖ VNA)

នារសៀលថ្ងៃទី១៦ ខែមីនា នៅទីក្រុងហាណូយ អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម បានទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីនគរបាលចិន លោក វ៉ាង ស៊ាវហុង (Wang Xiaohong) និងរដ្ឋមន្ត្រីការពារជាតិចិន លោក ដុង ជុន (Dong Jun) ក្នុងឱកាសដែលប្រទេសទាំងពីររៀបចំកិច្ចប្រជុំលើកទី១ នៃកិច្ចសន្ទនាយុទ្ធសាស្ត្រ ៣+៣ នៅថ្នាក់រដ្ឋមន្ត្រីរវាងវៀតណាម និងចិន។

លោកអគ្គលេខាបក្ស តូ ឡឹម បានបញ្ជាក់ថា ការអភិវឌ្ឍទំនាក់ទំនងជាមួយចិនគឺជាអាទិភាពចម្បង និងជាជម្រើសយុទ្ធសាស្ត្រនៅក្នុងគោលនយោបាយកិច្ចការបរទេស របស់វៀតណាម។ ទាក់ទងនឹងទិសដៅនាពេលខាងមុខ លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា ភារកិច្ចចម្បងរបស់ភាគីទាំងពីរគឺបន្តលើកកម្ពស់ការតភ្ជាប់យុទ្ធសាស្ត្រ ដើម្បីឱ្យកិច្ចសហប្រតិបត្តិការវៀតណាម-ចិនសម្រេចបានលទ្ធផលជាក់ស្តែងបន្ថែមទៀត និងនាំមកនូវអត្ថប្រយោជន៍ពិតប្រាកដដល់ប្រជាជាតិទាំងពីរ។ លោកអគ្គលេខាបក្សបានអះអាងនូវការត្រៀមខ្លួនជាស្រេច ដើម្បីរួមជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក ស៊ី ជីនពីង រក្សាផ្លាស់ប្តូរយ៉ាងជិតស្និទ្ធ បន្តដឹកនាំគ្រប់វិស័យ គ្រប់កម្រិតឲ្យកំណត់ទិសដៅសម្រាប់ការអភិវឌ្ឍវិជ្ជមាននៃទំនាក់ទំនងវៀតណាម-ចិនតាំងពីដើមអាណត្តិ។ លោកអគ្គលេខាបក្ស តូ ឡឹម បានស្នើឱ្យភាគីទាំងពីរគ្រប់គ្រង និងដោះស្រាយឲ្យបានល្អនូវការខ្វែងគំនិតគ្នានៅសមុទ្រ ស្របតាមការយោគយល់គ្នាជាន់ខ្ពស់; ប្រកាន់ខ្ជាប់នូវការដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ រួមចំណែកដល់ការពង្រឹងទំនុកចិត្ត ការរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។

រដ្ឋមន្ត្រីការបរទេស ការពារជាតិ និងនគរបាលចិន បានអះអាងថា ចិនតែងតែចាត់ទុកវៀតណាមជាទិសដៅអាទិភាពជានិច្ចនៅក្នុងគោលនយោបាយការទូតអ្នកជិតខាង និងជាទិសដៅសំខាន់មួយនៅក្នុងគោលនយោបាយកិច្ចការបរទេសរួមរបស់ចិន៕


top