ព័ត៌មាន

ការសន្ទនាស្តីអំពីអាកាសធាតុទីក្រុង Petersberg ត្រៀមរៀបចំឲ្យ COP លើកទី ២១


ការសន្ទនាស្តីអំពីអាកាសធាតុទីក្រុង Petersberg ត្រៀមរៀបចំឲ្យ COP លើកទី ២១ (Image: VNA)

ការសន្ទនា​អាកាសធាតុ​ទីក្រុង Petersberg លើក​ទី៦ បាន​បើក​ជា​ផ្លូវ​ការ នៅ​រដ្ឋ​ធានី​បេក​ឡាំង​របស់​អាល្លឺ​ម៉ង់​នា​ថ្ងៃ​ទី​១៨ខែឧសភាឆ្នាំ​២០១៥​ ដោយ​មានការ​ចូលរួម​របស់​រដ្ឋ​មន្ត្រី​មក​ ពីប្រទេស​ចំនួន​៣៥​លើពិភពលោក។ ការ​សន្ទនា​​ស្តី​អំពីអាកាសធាតុ​ក្រៅ​ផ្លូវ​ការ​នេះ​ ត្រូវ​បាន​រៀប​ចំឡើង​ដើម្បី​ត្រៀម​រៀប​ចំ ឲ្យ​សន្និ​សីទ​បំរ៉ែ​បំរួល​អាកាស​ធាតុ​របស់​អ.ស.ប. លើក​ទី​២១ (COP 21) ដែល​នឹង​ប្រព្រឹត្ត​ទៅនៅ​ទីក្រុង​ប៉ារីស (បារាំង) នា​ខែ​ធ្នូ ខាង​មុខ​នេះ។ ថ្លែង​មតិ​នៅការ​សន្ទនា​លើក​នេះ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​អាល្លឺ​ម៉ង់​ លោកស្រី Barbara Hendricks បាន​សង្កត់​ធ្ងន់​ថា៖ ឆ្នាំ​២០១៥​គឺជា​ឆ្នាំសម្រេច​ចំ​ពោះ កិច្ចការ​ពារ​ផែន​ដីចំពោះ​ឥទ្ធិ​ពល​អាក្រក់​ ដោយ​បំរ៉ែ​បំរួល​របស់​អាកាស​ធាតុ​សកល។ តាមនោះ ភាគី​ទាក់​ទិននានា​នឹង​ត្រូវឯក​ភាព​ អំពី​គោល​ដៅរក្សារ​កំរិត​កំណើរ​សីតុណ្ហ​ភាព​សកល​លោក ​ឲ្យនៅ​ក្រោម​២​អង្សារ C។ ក្នុង​ពេល​នោះ រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរ​ទេសបារាំង លោក Laurent Fabius បាន​ឲ្យដឹ​ងថា៖ ការ​សន្ទនា​ស្តីនៅ​ទី​ក្រុង Petersberg​ លើក​នេះ គឺជា​ជំហាន​សំខាន់​មួយ​សំដៅ​ទទួល​បាន​ជោគ​ជ័យ​ សំរាប់សន្និ​សីទ COP 21​ខាង​មុខ។ បណ្ដា​តំណាង​ក៏បាន​ពិភាក្សា​អំពីការ​ផ្តល់​ហិរញ្ញ​វត្ថុ​សំរាប់​វិធាន​ការ​ការ​ពារ និងបន្សំនឹង​បំរ៉ែបំរួល​របស់អាកាស​ធាតុ​ទៀត​ផង៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 


top