ទិដ្ឋភាពនៅសម័យប្រជុំ (រូបថត៖ quochoi.vn)
នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងក្របខ័ណ្ឌសម័យប្រជុំលើកទី៩ រដ្ឋសភាវៀតណាម បានពិភាក្សាអំពីកម្មវិធីគោលដៅជាតិស្ដីពីការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិចនិងតំបន់ព្រៃភ្នំដំណាក់កាលឆ្នាំ ២០២១-២០៣០។ នេះជាកម្មវិធីដែលមានអត្ថន័យជាក់ស្ដែងនិងមាន តម្លៃមនុស្សសាស្ត្រដ៏ជ្រាលជ្រៅ ក្នុងបំណងលើកស្ទួយជីវភាពរស់នៅរបស់ ប្រជាជននៅតំបន់ជនជាតិភាគតិចនិងតំបន់ព្រៃភ្នំ។
បណ្ដាសមាជិកសមាជិកាសភាបានចាត់ទុកថា ការចេញផ្សាយកម្មវិធី គោលដៅជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិចនិងតំបន់ព្រៃភ្នំដំណាក់កាលឆ្នាំ២០២១-២០៣០នឹងបង្រួញគម្លាតអភិវឌ្ឍ រវាង តំបន់នានាក្នុងប្រទេស។ សមាជិកសភា To Van Tam នៅខេត្ត Kon Tum បានលើកសំណើថា៖
“ខ្ញុំគិតថា ត្រូវផ្ដោតទៅលើការដោះស្រាយបញ្ហាសំខាន់ចំនួន៣ដើម្បី នាំតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំឲ្យរួចផុតពីភាពក្រីក្រ។ នោះគឺដោះ ស្រាយបញ្ហាអំពីដីផលិតកម្មឲ្យបានពិតប្រាកដ។ មានន័យថា មិនត្រឹមតែមាន ផ្ទៃដីគ្រប់គ្រាន់ប៉ុណ្ណោះទេ ថែមទាំងត្រូវធានាឲ្យដីមានគ្រប់លក្ខណៈដើម្បី អាចធ្វើផលិតកម្មបានទៀតផង។ ទីពីរគឺ ផ្ដោតទៅលើការធ្វើផលិតកម្មប្រកប ដោយប្រសិទ្ធភាពដើម្បីទទួលផលពីប្រសិទ្ធភាពនោះ។ មានន័យថា អនុវត្ត បច្ចេកទេសវប្បកម្មដ៏ជឿន លឿន ហើយតភ្ជាប់ជាមួយទីផ្សារប្រើប្រាស់ ដើម្បីជួយឲ្យជនរួមជាតិភាគតិចចូលរួមក្នុងខ្សែសង្វាក់តម្លៃ។ ទីបីគឺបណ្ដាក់ ទុននិងចាត់វិធានការជួយឲ្យពួកគេទទួលផលពីព្រៃឈើ។ ត្រូវតែរស់នៅ រួចផុតពីភាពក្រីក្រ និងឈានឡើងពីអត្ថប្រយោជន៍របស់ព្រៃ”។
គួរបញ្ជាក់ថា កម្មវិធីគោលដៅជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅ តំបន់ជនជាតិភាគតិចនិងតំបន់ព្រៃភ្នំដំណាក់កាលឆ្នាំ២០២១-២០៣០មាន ដើមទុនវិនិយោគសរុបប្រមាណ១១,៧ពាន់លានដុល្លាអាមេរិក៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម