
ការលើកសំណើររបស់ BNP Paribas ស្ដីអំពីភាគហ៊ុនភាវូបនីយកម្មដើរតួនាទីដ៏សែនសំខាន់ចំពោះរដ្ឋាភិបាលវៀតណាម
នារសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue និងថ្នាក់ដឹកនាំរបស់ក្រសួង និងស្ថាប័នមួយចំនួន បានជួបធ្វើការ ជាមួយថ្នាក់ដឹកនាំធនាការ BNP Paribas (សាធារណះរដ្ឋបារាំង) ដោយលោក Christian De Charnace អគ្គនាយកធនាការ BNP Paribas តំបន់អាស៊ី-ប៉ាស៊ីហ្វីក សំដៅពិភាក្សាអំពីបទពិសោធន៍ ក្នុងការងារភាគហ៊ុនភាវូបនីយកម្ម ដកទុនរបស់រដ្ឋនៅសហគ្រាសរដ្ឋ ដែលបានធ្វើភាគហ៊ុនភាវូបនីយកម្ម។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានចាត់ទុកថា៖ បណ្ដាការលើកសំណើររបស់ BNP Paribas មានអត្ថន័យដ៏សែនសំខាន់ សំរាប់រដ្ឋាភិបាលវៀតណាម ក្នុងការរៀបចំ និងសុក្រិតគោលនយោបាយ ច្បាប់ដែលទាក់ទិនដល់ភាហ៊ុនភាវូបនីយកម្ម ការលក់ភាគហ៊ុនរបស់រដ្ឋនៅសហគ្រាស។ ឧបនាយករដ្ឋមន្ត្រីបានសម្ដែងគោលបំណងថា៖ BNP Paribas បន្តធ្វើសកម្មភាពប្រកបដោយប្រសិទ្ធិភាពថែមទៀតនៅវៀតណាម ត្រៀមខ្លួនជាស្រេចពិគ្រោះយោបល់អោយរដ្ឋាភិបាល គ្រប់ក្រសួង ស្ថាប័ន របស់វៀតណាម ក្នុងវិស័យទាក់ទិននានា៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម