ការរួមវិភាគទានរបស់វៀតណាមនៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន
នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ នៅប្រទេសសិង្ហបុរី បានប្រព្រឹត្តទៅកិច្ចប្រជុំរដ្ឋមន្រ្តី ការបរទេសអាស៊ាន (AMM) ។ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស វៀតណាម លោក Pham Binh Minh បានដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមកិច្ចប្រជុំនេះ។
ថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោក Pham Binh Minh បានអបអរសាទរចំពោះការអភិវឌ្ឍ យ៉ាងវិជ្ជមានក្នុងដំណើរការកសាងសហគមន៍អាស៊ាន និងសង្កត់ធ្ងន់ថាអាស៊ាន គួរតែលើកកំពស់សមត្ថភាពដើម្បីទប់ទល់យ៉ាងឆាប់រហ័សនិងប្រកបដោយប្រសិទ្ធិភាពចំពោះបញ្ហាប្រឈមនានាដែលកើតឡើង ដោយធានាឱ្យបានត្រឹមត្រូវនិងពេញលេញ នូវកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច។
លោក Pham Binh Minh បានសង្កត់ធ្ងន់ថា អាស៊ានគប្បីលើកស្ទួយសមត្ថភាព ខ្លួនទីពឹងខ្លួន និង នវានុវត្តន៍ ក្នុងការបង្កើនទំនាក់ទំនងជាមួយដៃគូនានា តាមរយៈនោះ ធានារក្សាបាននូវចំណងសាមគ្គីភាព ឯកភាព និងតួនាទីស្នូលរបស់អាស៊ាន។ លោក Pham Binh Minh បានចែករំលែកទស្សនៈរបស់វៀតណាម ចំពោះគំនិតផ្តួចផ្តើមថ្មីៗ នៅក្នុងតំបន់អប់អរសាទរចំពោះគំនិតផ្តួចផ្តើមរួមចំណែកដល់សន្តិភាព ស្ថិរភាព និង កិច្ចសហប្រតិបត្តិការក្នុងតំបន់ដោយឈរលើមូលដ្ឋានគោរពតួនាទីស្នូល និង គោលការណ៍របស់អាស៊ាន៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម