ឆ្លងកាត់ប្រមាណ ៤០០ ឆ្នាំ វត្តស្ពាន ដែលជាសំណង់ស្ថាបត្យកម្មពិសេស និងជានិមិត្តរូបនៃបេតិកភណ្ឌពិភពលោកមួយនៃទីក្រុងបុរាណ ហូយអាន (Hoi An) កំពុងប្រឈមនឹងការខូចខាតយ៉ាងធ្ងន់ធ្ងរ។
ឆ្លងកាត់ប្រមាណ ៤០០ ឆ្នាំ វត្តស្ពាន ដែលជាសំណង់ស្ថាបត្យកម្មពិសេស និងជានិមិត្តរូបនៃបេតិកភណ្ឌពិភពលោកមួយនៃទីក្រុងបុរាណ ហូយអាន (Hoi An) កំពុងប្រឈមនឹងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ ដោយមានជំនួយពីអ្នកជំនាញក្នុងស្រុក និងបរទេស អង្គការសហប្រតិបត្តិការអន្តរជាតិមកពីប្រទេសជប៉ុន ការជួសជុលធំលើកនេះ បានជួយឱ្យវត្តស្ពាន រស់ឡើងវិញ និងមានស្ថេរភាពចិរកាល។
បន្ទាប់ពីប្រមាណ ៤០០ ឆ្នាំឋិតឋេរ ទោះបីជាវត្តត្រូវបានជួសជុលជាច្រើនលើកក៏ដោយ ប៉ុន្តែវត្តស្ពាននៅតែប្រឈមនឹងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដូច្នេះចាំបាច់ត្រូវជួសជុលទាំងស្រុង ដើម្បីបង្កើនអាយុកាលរបស់វត្ត។ រូបថត៖ ថាញហ័រ /កាសែតរូបភាពវៀតណាម
វត្តស្ពាន ឬនៅបានគេហៅថាស្ពានជប៉ុន ឬហៅថា ឡាយវៀនគៀវ (Lai Vien Kieu) គឺជាសំណង់ដែលមានតម្លៃពិសេសទាក់ទងនឹងប្រវត្តិសាស្ត្រ វប្បធម៌ និងស្ថាបត្យកម្មសិល្បៈ ហើយក្លាយជានិមិត្តសញ្ញាពិសេស និងជាព្រលឹងនៃទីក្រុងបុរាណ ហូយអាន (Hoi An)។
ក្នុងរយៈពេលប្រហែល ៤០០ ឆ្នាំ ចាប់តាំងពីការចាប់ផ្តើមកសាង ទោះបីជាបានឆ្លងកាត់ការជួសជុលជាច្រើនលើកក៏ដោយ វត្តស្ពានមិនអាចជៀសផុតពីការទ្រុឌទ្រោមគុណភាពសំណង់ដូចបណ្តាសំណង់ឈើជាច្រើនទៀតដែរ។
ដំណើរការជួសជុលបានគិតគូរ អនុវត្ត និងត្រួតពិនិត្យយ៉ាងប្រុងប្រយ័ត្ន។ រូបថត៖ ថាញហ័រ/កាសែតរូបភាពវៀតណាម
ដោយឆ្លងកាត់ដំណាក់កាលប្រវត្តិសាស្ត្រជាច្រើន វត្តស្ពានរងផលប៉ះពាល់ដោយពេលវេលា និងបរិស្ថាន ជាពិសេសឥទ្ធិពលនៃព្យុះ និងទឹកជំនន់ប្រចាំឆ្នាំ សំណង់នេះត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយត្រូវការជួសជុលជាបន្ទាន់។
បន្ទាប់ពីរយៈពេលជាច្រើនថ្ងៃនៃការស្រាវជ្រាវ និងការស្ទង់មតិ សិក្ខាសាលា ការពិភាក្សាជាច្រើនលើក ដើម្បីយល់ព្រមលើផែនការជួសជុល។ នៅថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០២២ កេរដំណែលប្រវត្តិសាស្ត្រវត្តស្ពាន ត្រូវបានចាប់ផ្តើមជួសជុល បន្ទាប់ពីរយៈពេលជាង ១៩ ខែ ការជួសជុលធំបានបញ្ចប់នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤។
បន្ទាប់ពីការជួសជុលធំក្នុងរយៈពេល ១៩ ខែ វត្តស្ពាន ត្រូវបានរស់ឡើងវិញប្រកបដោយនិរន្តរភាពជាមួយនឹងរូបរាងបុរាណ និងស្រស់ស្អាតដូចក្នុងអតីតកាល។ រូបថត៖ ថាញហ័រ/កាសែតរូបភាពវៀតណាម
ការជួសជុលធំនៃវត្តស្ពានលើកនេះ ត្រូវបានចាត់ទុកថា ជាបញ្ហាប្រឈមដ៏សំខាន់សម្រាប់អ្នកជំនាញ និងសិប្បករដែលត្រូវអនុវត្តដោយផ្ទាល់។ ដោយសំណងបានឆ្លងកាត់រយៈពេលជិតកន្លះសតវត្សមកហើយ ការខូចខាតទ្រុឌទ្រោមធ្ងន់ធ្ងរណាស់ ផ្នែកមួយចំនួនដែលខូចខាតទាំងស្រុង ដូច្នេះគេគ្មានស្លាកស្នាមដើម្បីជួសជុល។ ហេតុដូច្នេះការស្ដារសំណង់នេះឡើងវិញឲ្យបានត្រឹមត្រូវ និងស្រដៀងនឹងស្ថានភាពដើមដែលទាមទារការជួសជុលត្រូវបានគិតគូរយ៉ាងប្រុងប្រយ័ត្ន ត្រឹមត្រូវ និងតាមបែបវិទ្យាសាស្ត្រ ដោយផ្អែកលើលទ្ធផលស្ទង់មតិលើស្ថានភាពជាក់ស្តែង បុរាណវិទ្យា និងការពិគ្រោះយោបល់របស់អ្នកជំនាញ និងការត្រួតពិនិត្យយពីអាជ្ញាធរមានសមត្ថកិច្ចផង។
ផ្នែកមួយចំនួននៃវត្តស្ពានត្រូវបានអភិរក្សស្ទើរតែដូចស្ថានភាពដើម។ រូបថត៖ ថាញហ័រ/កាសែតរូបភាពវៀតណាម
ជាពិសេស នេះជាលើកទីមួយហើយ ដែលកេរដំណែលមួយត្រូវបានជួសជុលថ្មី តែដូចសភាពដើម បានន័យថាជួសជុលបានប្រព្រឹត្តិទៅនៅចំកណ្តាលទីក្រុងបុរាណ ទីដែលជាកន្លែងមានភ្ញៀវទេសចរ និងប្រជាជនតែងឆ្លងកាត់ទៅវិញទៅមកកុះករជារៀងរាល់ថ្ងៃ ហើយគេក៏អាចសង្កេតដោយផ្ទាល់ ចូលទៅជិត តាមដាន និងសិក្សាអំពីដំណើរការជួសជុលកែដំណែលទាំងមូលបាន។
កាព្យឆ្លងឆ្លើយធ្វើពីសេរ៉ាមិច នៅក្បាលស្ពាន។ រូបថត៖ ថាញហ័រ/កាសែតរូបភាពវៀតណាម
ក្នុងដំណើរការជួសជុល ក្បួនរចនាលម្អិត និងរចនាសម្ព័ន្ធច្រើនដូចជា ឥដ្ឋ ក្បឿង ធ្នឹម កម្រាលឥដ្ឋ ក្បូន ដំបូល... ត្រូវបានគូរសម្គាល់ ថតវីដេអ៊ូ និងថតរូបយ៉ាងល្អិតល្អន់ពីរូបរាង ពណ៌ ទំហំ ដល់ទីតាំង… ដើម្បីជៀសវាងកំហុសកំឡុងពេលរុះរើ និងដំឡើងឡើងវិញ។
កិច្ចខិតខំប្រឹងប្រែងក្នុងការជួសជុលលើកនេះបានជួយឲ្យវត្តស្ពានទាំងពន្យារអាយុជីវិត និងអភិរក្សតម្លៃស្ថានភាពដើមរបស់សំណង់នេះផង។ រូបថត៖ ថាញហ័រ/កាសែតរូបភាពវៀតណាម
ដោយការយកចិត្តទុកដាក់ និងវិទ្យាសាស្រ្ត បន្ទាប់ពីការជួសជុលធំលើកនេះ រូបរាងស្ថាបត្យកម្ម និងរចនាសម្ព័ន្ធនៃវត្តស្ពាន ពីផ្នែគទាំងស្រុង ដល់ផ្នែកលម្អិតត្រូវបានអភិរក្សស្ទើរតែស្រដៀងនឹងស្ថានភាពដើម។ ផ្នែកនីមួយៗ រចនាសម្ព័ន្ធ និងវត្ថុបុរាណដែលមានតម្លៃជាប្រវត្តិសាស្ត្រ ប្រសិនបើនៅតែស្ថិតក្នុងស្ថានភាពល្អ នឹងត្រូវរក្សាទុក និងប្រើប្រាស់ឡើងវិញ។ ផ្នែកណាដែលខូចខាតនឹងត្រូវបានពង្រឹង និងបង្កើនភាពធន ដើម្បីដំឡើងតាមរបៀបប្រពៃណី រួមផ្សំនឹងសម្ភារៈនិងជាតិគីមីទំនើប។ ផ្នែកមួយចំនួនទៀតដែលខូចទាំងស្រុង ហើយត្រូវតែបន្លាស់ ប៉ុន្តែត្រូវធានាទម្រង់ សម្ភារៈ និងបច្ចេកទេសត្រូវបានស្រដៀតនឹងស្ថានភាពដើម។
បន្ទាប់ពីការជួសជុលធំ វត្តស្ពាននៅតែរក្សាបាននូវសោភណ្ឌភាព និងបុរាណភាព។ រូបថត៖ ថាញហ័រ/កាសែតរូបភាពវៀតណាម
អាចនិយាយបានថា ជិតកន្លះសតវត្សនៃការប្រឈមមុខនឹងពេលវេលា ខ្យល់ និងភ្លៀង បន្ទាប់ពីការជួសជុលធំនេះ កេរដំណែលវត្តស្ពានបានរស់ឡើងវិញ។ សំណង់នេះបានជម្នះស្ទើរតែទាំងស្រុងនូវរាល់ចំណុចខ្វះខាត ពង្រឹងភាពរឹងមាំ ធានាស្ថិរភាព និងនិរន្តរភាព ដើម្បីបន្តស្ថិតស្ថេរជាមួយនឹងបេតិកភណ្ឌវប្បធម៌ ហូយអាន (Hoi An) ដែលបន្តជាគោលដៅដែលមិនអាចខ្វះបានក្នុងដំណើរស្វែងយល់របស់ភ្ញៀវទេសចរក្នុងស្រុក និងបរទេស។
បន្ទាប់ពីការជួសជុលធំក្នុងអំឡុងពេលច្រើនថ្ងៃ ភ្ញៀវទេសចរក្នុងស្រុក និងបរទេសជាច្រើននាក់ សប្បាយរីករាយ ស្វាគមន៍ការរស់ឡើងវិញនៃវត្តស្ពាន។ រូបថត៖ ថាញហ័រ/កាសែតរូបភាពវៀតណាម
អត្ថបទ និងរូបថត៖ ថាញហ័រ/កាសែតរូបភាពវៀតណាម
ប្រែសម្រួលដោយង្វៀនយ៉ាង