ព័ត៌មាន ការផ្លាស់ប្តូរឌីជីថល និងកំណើនបៃតងរួមចំណែកដល់ការលើកកម្ពស់ទេសចរណ៍វៀតណាម 11/04/2026 នាព្រឹកថ្ងៃទី ១០ ខែមេសា ពិព័រណ៍ទេសចរណ៍អន្តរជាតិវៀតណាម ឆ្នាំ ២០២៦ (VITM-២០២៦) បានបើកនៅទីក្រុងហាណូយ។ នេះជាលើកទី ១៥ ដែលប្រព្រឹត្តទៅព្រឹត្តិការណ៍ទេសចរណ៍ទ្រង់ទ្រាយជាតិ ដែលរៀបចំដោយសមាគមទេសចរណ៍វៀតណាម ក្រោមការឧបត្ថម្ភរបស់ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍។ គណៈប្រតិភូកំពុងសម្តែងក្នុងពិធីបើកពិព័រណ៍ទេសចរណ៍អន្តរជាតិវៀតណាម (VITM) ២០២៦ (រូបថត៖ ញ៉ាតអាញ/TTXVN)ដោយមានប្រធានបទ “ការផ្លាស់ប្តូរឌីជីថល និងកំណើនបៃតង – លើកកម្ពស់ទេសចរណ៍វៀតណាម” ពិព័រណ៍នេះមិនត្រឹមតែបើកឱកាសសម្រាប់តភ្ជាប់រវាងអាជីវកម្មទេសចរណ៍ ទាំងជាតិនិងអន្តរជាតិប៉ុណ្ណោះទេ ថែមទាំងជាឱកាស សម្រាប់អ្នកទេសចរទាក់ទងផ្ទាល់នឹងកម្មវិធីទេសចរណ៍ដ៏ទាក់ទាញជាច្រើនទៀតផង។បន្ទាប់ពីការរៀបចំឡើងចំនួន ១៤ លើកមក VITM បានក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ដែលមានម៉ាកយីហោកម្រិតជាតិនិងអន្តរជាតិ ដោយទាក់ទាញអង្គការ និងអាជីវកម្មផ្សព្វផ្សាយទេសចរណ៍ក្នុងស្រុក និងអន្តរជាតិកាន់តែច្រើន។ នៅឆ្នាំនេះ ពិព័រណ៍នេះមានការចូលរួមពីខេត្តនិងក្រុងចំនួន ៣១ នៅក្នុងប្រទេសវៀតណាម រួមទាំងប្រទេស និងតំបន់ដែនដីចំនួន ២០ ដោយមានស្តង់ជិត ៤០០ ពីអង្គការ និងអាជីវកម្មជាង ៦០០ ដែលក្នុងនោះស្តង់អន្តរជាតិមានចំនួនប្រហែល ១៥%។ ជាមួយនឹងសកម្មភាពសម្បូរបែប VITM ២០២៦ ដែលដំណើរការរហូតដល់ថ្ងៃទី ១៣ ខែមេសា បង្កើតឱកាសសម្រាប់តំបន់ និងអាជីវកម្មក្នុងស្រុក និងអន្តរជាតិ ដើម្បីជួបជុំ តភ្ជាប់ទំនាក់ទំនង ជំរុញកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់ទេសចរណ៍វៀតណាមឆ្ពោះតាមទិសដៅបៃតង និងប្រកបដោយចីរភាព៕

នាព្រឹកថ្ងៃទី ១០ ខែមេសា ពិព័រណ៍ទេសចរណ៍អន្តរជាតិវៀតណាម ឆ្នាំ ២០២៦ (VITM-២០២៦) បានបើកនៅទីក្រុងហាណូយ។ នេះជាលើកទី ១៥ ដែលប្រព្រឹត្តទៅព្រឹត្តិការណ៍ទេសចរណ៍ទ្រង់ទ្រាយជាតិ ដែលរៀបចំដោយសមាគមទេសចរណ៍វៀតណាម ក្រោមការឧបត្ថម្ភរបស់ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍។ គណៈប្រតិភូកំពុងសម្តែងក្នុងពិធីបើកពិព័រណ៍ទេសចរណ៍អន្តរជាតិវៀតណាម (VITM) ២០២៦ (រូបថត៖ ញ៉ាតអាញ/TTXVN)ដោយមានប្រធានបទ “ការផ្លាស់ប្តូរឌីជីថល និងកំណើនបៃតង – លើកកម្ពស់ទេសចរណ៍វៀតណាម” ពិព័រណ៍នេះមិនត្រឹមតែបើកឱកាសសម្រាប់តភ្ជាប់រវាងអាជីវកម្មទេសចរណ៍ ទាំងជាតិនិងអន្តរជាតិប៉ុណ្ណោះទេ ថែមទាំងជាឱកាស សម្រាប់អ្នកទេសចរទាក់ទងផ្ទាល់នឹងកម្មវិធីទេសចរណ៍ដ៏ទាក់ទាញជាច្រើនទៀតផង។បន្ទាប់ពីការរៀបចំឡើងចំនួន ១៤ លើកមក VITM បានក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ដែលមានម៉ាកយីហោកម្រិតជាតិនិងអន្តរជាតិ ដោយទាក់ទាញអង្គការ និងអាជីវកម្មផ្សព្វផ្សាយទេសចរណ៍ក្នុងស្រុក និងអន្តរជាតិកាន់តែច្រើន។ នៅឆ្នាំនេះ ពិព័រណ៍នេះមានការចូលរួមពីខេត្តនិងក្រុងចំនួន ៣១ នៅក្នុងប្រទេសវៀតណាម រួមទាំងប្រទេស និងតំបន់ដែនដីចំនួន ២០ ដោយមានស្តង់ជិត ៤០០ ពីអង្គការ និងអាជីវកម្មជាង ៦០០ ដែលក្នុងនោះស្តង់អន្តរជាតិមានចំនួនប្រហែល ១៥%។ ជាមួយនឹងសកម្មភាពសម្បូរបែប VITM ២០២៦ ដែលដំណើរការរហូតដល់ថ្ងៃទី ១៣ ខែមេសា បង្កើតឱកាសសម្រាប់តំបន់ និងអាជីវកម្មក្នុងស្រុក និងអន្តរជាតិ ដើម្បីជួបជុំ តភ្ជាប់ទំនាក់ទំនង ជំរុញកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់ទេសចរណ៍វៀតណាមឆ្ពោះតាមទិសដៅបៃតង និងប្រកបដោយចីរភាព៕