ព័ត៌មាន

ការប្រឡងរូបថតស្ដីអំពីកេរិ៍្តដំណែលវៀតណាម ២០១៦


ការប្រឡងរូបថតស្ដីអំពីកេរិ៍្តដំណែលវៀតណាម ២០១៦

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ នៅទីក្រុងPhan Thiet ខេត្ត Binh Thuan ទស្សនាវដ្តី​ Vietnam Heritage (ចំណុះ​សមាគមកេ​រ្តិ៍ដំណែលវប្បធម៌វៀតណាម) បាន​រួមសហការជា​មួយ​មន្ទីរវប្បធម៌ កីឡានិង​ទេសចរណ៍ ខេត្ត Binh Thuan រៀបចំ​ការប្រឡង រូបថតស្ដី​អំពីកេរិ៍្តដំណែល​វៀត​ណាម ២០១៦។ ការ​ប្រឡង​លើក​នេះ​ប្រមូល​ផ្តុំទៅ​លើប្រធាន​បទចំនួន​៥ គឺ៖បណ្ដាទន្លេវៀតណាម ធម្មជាតិ វប្បធម៌​រូបីយវត្ថុ វប្បធម៌អ​រូបីយវត្ថុ និងជីវ​ភាពរស់នៅ​។

គណៈចាត់តាំងបានអោយដឹងថា៖ មានវណ្ណកម្មចំនួនជាង៥ ៤០០ ចូលរួមការ​ប្រឡង​លើក​នេះ។ ពិធី​ប្រកាស​និង​ប្រគល់​រង្វាន់ ការ​ប្រឡងរូបថត​ស្ដីអំពីកេរិ៍្តដំណែល​វៀតណាម នឹងប្រារព្វឡើង នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 


top