មិត្តភក្តិជាមួយនឹងវៀតណាម

“ការបោះឆ្នោតឆ្នាំ២០២៦ ឆ្លុះបញ្ចាំងពីសមត្ថភាពអភិបាលកិច្ចនិងភាពចាស់ទុំរបស់ប្រទេសវៀតណាម”

ប្រការនេះត្រូវបានសង្កត់ធ្ងន់ដោយអនុប្រធានរដ្ឋសភាស្រីលង្កា លោក Rizvie Salih នៅក្នុងអត្ថបទសរសេរសម្រាប់វិទ្យុ​សំឡេងវៀតណាម ក្នុងឱកាសនៃការបោះឆ្នោតសមាជិកសភានីតិកាលទី ១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១ របស់វៀតណាម ដែលនឹងធ្វើឡើងនាថ្ងៃអាទិត្យ ទី១៥ ខែ មីនា។

បដាឃោសនាអំពីការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី ១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិ ២០២៦-២០៣១។ (រូបថត៖ VNP)

អនុប្រធានសភាស្រីលង្កា លោក Rizvie Salih បានចាត់ទុកថា នៅក្នុងយុគសម័យឌីជីថល វៀតណាមបានបង្កើតវិធីសាស្រ្តឃោសនាបោះឆ្នោតថ្មីៗ ហើយវេទិកាអនឡាញ បានជួយសម្រួលយ៉ាងខ្លាំងដល់អន្តរកម្មរវាងអ្នកបោះឆ្នោត និងបេក្ខជន។ កិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមនឹងរួមចំណែកដល់ការធានាឲ្យការបោះឆ្នោតអាចប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាព ព្រមទាំងក៏ឆ្លុះបញ្ចាំងពីសមត្ថភាពអភិបាលកិច្ច និងភាពចាស់ទុំខាងនយោបាយរបស់ប្រទេសជាតិផងដែរ។

អនុប្រធានរដ្ឋសភាស្រីលង្កា លោក Rizvie Salih។ (រូបថត៖ រូបថត៖ Phan Tung/VOV-New Delhi)

លោក Salih បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ ប្រទេសវៀតណាមបានលេចចេញជារឿងរ៉ាវជោគជ័យគួរឱ្យកត់សម្គាល់មួយរបស់អាស៊ី។ សមិទ្ធផលទាំងនេះ ក៏ឆ្លុះបញ្ចាំងពីការសន្យាយ៉ាងមុតមាំរបស់ថ្នាក់ដឹកនាំ និងប្រជាជនវៀតណាមចំពោះគោលដៅអភិវឌ្ឍន៍ប្រទេសជាតិ និងវឌ្ឍនភាពសង្គម។ នៅក្នុងបរិបទនេះ ការបោះឆ្នោតស្ថាប័ននីតិបញ្ញត្តិនាពេលខាងមុខនេះ គឺជាជំហានបន្ទាប់ដ៏សំខាន់ សំដៅពង្រឹងសមិទ្ធផលដែលសម្រេចបាន ក៏ដូចជាត្រៀមរៀបចំសម្រាប់សេចក្តីប្រាថ្នាអភិវឌ្ឍន៍នាពេលអនាគតផងដែរ។ ដំណើរការនីតិបញ្ញត្តិដែលមានស្ថិរភាព និងមានចក្ខុវិស័យ មិនត្រឹមតែរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ស្ថិរភាពក្នុងតំបន់ និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិប្រកបដោយលក្ខណៈស្ថាបនាទៀតផង។ លោក Salih បានសម្តែងទំនុកចិត្តលើការរៀបចំការបោះឆ្នោតដោយជោគជ័យ ក៏ដូចជាលើយថាទស្សន៍អភិវឌ្ឍន៍របស់វៀតណាម៕


top