ព័ត៌មាន

ការនាំចេញអង្កររបស់វៀតណាមព្យាករណ៍ទទួលបាន ៥,២ លានតោនក្នុងឆ្នាំ ២០១៧


 ការនាំចេញអង្កររបស់វៀតណាមព្យាករណ៍ទទួលបាន ៥,២ លានតោនក្នុងឆ្នាំ ២០១៧

តាមព័ត៌មាននៃសមាគមស្បៀងអាហារវៀត​ណាម (VFA) បានឲ្យដឹងថា​៖ ក្នុង ៥ ខែចុង​ឆ្នាំ ២០១៧ VFA ដាក់គោល​ដៅនាំចេញ​អង្ករចំនួន ២ លានតោន។ ប្រការនេះមានន័យ​ថា៖ វៀតណាម​នឹងនាំចេញអង្ករ​ចំនួន ៥,២ លា​នតោនក្នុងឆ្នាំ ២០១៧ កើនឡើ​ង ៦% បើប្រៀបនឹងឆ្នាំ ២​០១៦។ ពី​ដើម​ឆ្នាំ ២០១៧ រហូត​មកដល់​ពេល​នេះ កា​រនាំចេញអង្កររបស់វៀត​ណាម​កើនឡើង ១១% ខាងបរិមាណ​បើប្រៀបនឹង​ទីផ្សារ​អាស៊ី ក្នុង​នោះ ចិនឈរ​នៅលំដាប់​ថ្នាក់​​ទី​១ ដោយ​សារស្រូបយក ៤០,៦៥% ចំណែក​ទីផ្សារ៕ 
 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 


top