ព័ត៌មាន

ការនាំចេញអង្ករត្រូវបាន​រំពឹងថានឹងបង្កើន​ល្បឿន​ក្នុ​ងប៉ុន្មាន​ខែចុងឆ្នាំ

យោងតាមក្រសួងកសិកម្ម និងបរិស្ថាន ក្នុងរយៈពេល ៨ខែដើមឆ្នាំ ២០២៦ ការនាំចេញអង្ករ​សម្រេច​បានជាង ៦ លានតោន មានតម្លៃជិត ២,៩១ ពាន់លានដុល្លារអាមេរិក ដែលជាការថយចុះបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

រូបថត៖ VNP

ទោះជាយ៉ាងណាក៏ដោយ តម្លៃនាំចេញកំពុងចាប់ផ្តើមងើបឡើងវិញ ហើយការផ្លាស់ប្តូរក្នុង​ការផ្គត់ផ្គង់និងតម្រូវការនៅក្នុងទីផ្សារអំៗ កំពុងបង្កើតឱកាសកាន់តែច្រើនស​ម្រាប់​ឧ​ស្សាហកម្មនេះ ដើម្បីបង្កើនល្បឿននៅប៉ុន្មាន​ខែ​ចុងឆ្នាំ។

ជាពិសេស នៅក្នុងខែកក្កដា ឆ្នាំ ២០២៦ តម្លៃនាំចេញអង្ករជាមធ្យមសម្រេចបាន ៥១១ ដុល្លារ/តោន ជាការកើនឡើងដំបូងក្នុង​ឆ្នាំនេះ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ជាមួយនឹងការកើនឡើង ៥,៨%។ នេះគឺជាសញ្ញាវិជ្ជមានមួយដែលបង្ហាញថា តម្លៃអង្ករកំពុងផ្លាស់ប្តូរតាមទិសអំណោយផលជាង។​​

សម្រាប់ឆ្នាំ២០២៦ ទាំងមូល តម្លៃនាំចេញអង្ករវៀតណាមសរុបត្រូវបានព្យាករថានឹងឈាន​ដល់ ៣,៩៤ ពាន់លានដុល្លារអាមេរិក ថយចុះ ៤% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ មូលហេតុចម្បងគឺតម្លៃនាំចេញទាបនៅក្នុងខែដើមឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយ ការងើបឡើងវិញនៃតម្លៃចាប់តាំងពីខែកក្កដាអាចរួមចំណែកដល់តួលេខនាំចេញកាន់តែប្រសើរឡើងនៅក្នុងខែដែលនៅសល់។

យោងតាមការព្យាករណ៍ ប្រទេសហ្វីលីពីន ដែលជាទីផ្សារនាំចូលអង្ករដ៏សំខាន់​របស់វៀតណាម នឹងបន្តមានតម្រូវការនាំចូលសម្រាប់ស្តុកទុក។ ប្រទេសចិនក៏កំពុងបង្កើនតម្រូវការនាំចូលផងដែរ ជាពិសេសគឺចុងអង្ករសម្រាប់​ឧស្សាហកម្មចំណីសត្វ។ ទីផ្សារអាហ្វ្រិកជាច្រើនបន្ត​បង្កើត​ឱកាសសម្រាប់ប្រទេសនាំចេញផងដែរ​៕


top