ការនាំចេញរុក្ខផលរបស់វៀតណាមក្នុងរយៈពេល ៦ ខែដើមឆ្នាំនេះបានកើនឡើងជិត ២០%
យោងតាមក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម បានឲ្យដឹងថាតម្លៃនៃការនាំចេញរុក្ខផលក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០១៨ ប៉ាន់ស្មានសម្រេចបានជិត៥,៣ ពាន់លានដុលារអាមេរិក ដែលកើនឡើងជិត ២០% បើប្រៀបនឹងឆ្នាំទៅមិញ ដោយសម្រេចបាន ៥០% នៃផែនការឆ្នាំផងដែរ។ តម្លៃនៃរុក្ខផល លើសពីការកំណត់នាំចេញ ត្រូវបានប៉ាន់ស្មានជាង ៤ ពាន់លានដុល្លារអាមេរិក។
៨៦% នៃការនាំចេញឈើនិងផលិតផលឈើរបស់វៀតណាម គឺផ្តោតសំខាន់លើទីផ្សារប្រពៃណី ដែលមានតម្រូវការខ្ពស់ដូចជា សហរដ្ឋអាមេរិក ជប៉ុន សហភាពអឺរ៉ុប ចិននិងកូរ៉េខាងត្បូង។ កិត្យានុភាពនៃគ្រឿងសង្ហារឹមនិងផលិតផលវៀតណាម កំពុងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃនៅលើឆាកអន្តរជាតិដោយសារវៀតណាមនៅតែរក្សាលំដាប់ថ្នាក់ជួរមុខនៅតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជា ឈរនៅលំដាប់ថ្នាក់ទី ២ នៅអាស៊ី និងឈរនៅលំដាន់ថ្នាក់ជាទី៥ នៅលើពិភពលោកនៃការនាំចេញរុក្ខផលផងដែរ។ នាបច្ចុប្បន្នរុក្ខផលរបស់វៀតណាមត្រូវបាននាំចេញទៅកាន់ប្រទេសនិងតំបន់ដែនដីចំនួន ១២០ ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម